បុរសម្នាក់ជិះកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបើកបុកស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះកង់បត់ឆ្លងផ្លូវនៅពេលយប់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កបើកមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកជិះកង់រូបនេះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច ។ ដោយឡែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនរកឃើញមាន ជាតិអាកុលនៅក្នុងខ្លួនចំនួន០.៧៣មីលីក្រាមក្នុង១លីត្រខ្យល់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចវត្ដប្រជុំនទីហៅវត្ដក្រពើហារ ស្ថិតក្នុងភូមិក្រពើហារ សង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៏ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ សៅ ង៉េះ ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដាវ៉េវ ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1I-5917 បើកបរដោយឈ្មោះ ម៉ៅ ពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះកង់ឆ្លងផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតទៅលិច ខណៈឆ្លងដល់ពាក់កណ្ដាលផ្លូវក៏ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបើកពីទិសខាងជើងទៅទិសខាងត្បូងបុកត្រូវចំកង់ជនរងគ្រោះពេញមួយទំហឹងបណ្ដាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ បន្ទាប់ពីមានហេតុការណ៏កើតឡើងអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានរួមជាមួយវត្ថុតាងពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋានវិញ ៕

IMG-20160303-WA0024

IMG-20160303-WA0025

IMG-20160303-WA0026

IMG-20160303-WA0023

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print