ភ្នំពេញៈ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យមើលផ្លូវបេតុង០១ខ្សែ ដែលទើបស្ថាបនារួច និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
គួរបញ្ជាក់ថា ផ្លូវបេតុង០១ខ្សែ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ដែលបានចុះពិនិត្យនាឱកាសនេះ ជាផ្លូវបេតុងឆ្អឹងដែក ទទឹង០៤ម៉ែត្រ ប្រវែង ១៨៧.៥ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥។
ដោយឡែកសម្រាប់សង្កាត់ដង្កោ ទាំងមូលបានទទួលផ្លូវបេតុងឆ្អឹងដែកដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥ បានចំនួន ០៣ខ្សែ ដោយ០១ខ្សែស្ថិតក្នុងភូមិសំបួរ ប្រវែង ៣០១.២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ, ០១ខ្សែទៀត ស្ថិតក្នុងភូមិម័ល ប្រវែង២០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ និង០១ខ្សែ ស្ថិតក្នុងភូមិតាឡី ដែលបានចុះពិនិត្យនាព្រឹកនេះ៕
...
ដោយ៖ សុខ ខេមរា