ភ្នំពេញ៖ លោក នៃ ប៉េណា បានបញ្ជាក់ថា៖ នារីបច្ចុប្បន្នមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋ កិច្ចដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថារាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិ ឲ្យនារីចូលរួមជាកម្លាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក នៃ ប៉េណា អនុប្រធាន ទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបលើទី១០៥ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦ក្រោមប្រធានបទ (វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្យន៍ប្រកបដោយចីរភាព) ការពីព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ដែលមាននារីមកពីព្រឹទ្ធសភាចូលរួមប្រមាណ ២០០នាក់ ។
លោក នៃ ប៉េណា បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រីឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោកបន្ដថា៖ កន្លង មកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់នៅក្នុងកិច្ចការងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍ ថែមទៀតផង ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង កិច្ចការនារី បានបញ្ជាក់ថា៖ បច្ចុប្បន្ន មានស្ដ្រីបម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានចំនួន១០ម៉ឺននាក់ ហើយបានដើរតួនាទី ដ៍សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ ឲ្យយល់ដឹងអំពីការថែទាំសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌ សង្គមជាតិទាំងមូល។ នៅក្នុងឱកាសនោះដែរក៏មានការទ្បើងបេជ្ញាចិត្តពីសមាជិកនារីតាម ភូមិ ឃុំ ស្រុក ក្រុងទូទាំងខេត្តផងដែរ ដើម្បីធ្វើយ៉ាងបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការដឹកនាំនៅមូលដ្ឋាន ៕