សន្តិសុខម្នាក់ស្រវឹងស្រាទាញអាយឌីគប់នគរបាលប៉ុស្តិ៍ចោមចៅទី៣របួសធ្ងន់ខណៈជនរងគ្រោះកំពុងយាម​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ចិន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងយាម​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ចិន ស្រាប់តែត្រូវសន្តិសុខ​ម្នាក់ដែលស្រវឹងស្រាទាញអាយឌីគប់​បែកក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ចិន ស៊ី​ម៉ា​ក្រូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បានឱ្យដឹង​ថា នៅ​សណ្ឋាគារ​ចិន​យីហោ «​ស៊ី​ម៉ា​ក្រូ​» កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ជនជាតិចិនជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ក្នុង​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​បុរស​ជា​សន្តិសុខ​ឯកជន ដែល​យាម​នៅ​សណ្ឋាគារ​ខាងលើ ដែល​ជា​អ្នកយាម​ជនជាតិ​ចិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​នោះ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ ភាគី​សមត្ថកិច្ច និង​ភាគី​ខាង​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​មានការ​ផឹកស៊ី​តិចតួច​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​បាន​ទាស់ពាក្យ​សម្ដី​គ្នា ហើយខាង​សន្តិសុខ​ក៏​មាន​អាយ​ឌី រីឯ​សមត្ថកិច្ច​ក៏​មាន​អាយ​ឌី​ដូច​គ្នាដែរ។
ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ឈ្លោះប្រកែក​គ្នា​ចុះឡើង​នោះ ខាង​សន្តិសុខ​បាន​យក​អាយ​ឌី​របស់​ខ្លួន​គប់​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន ហើយ​គ្រានោះ​ជន​រង​គ្រោះជា​សមត្ថកិច្ច​នគរបាល ដែល​ត្រូវ​របួស​ភ្លាម​ៗ​នៅ​មិន​ទាន់​សន្លប់​ទេ គឺ​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ឱ្យមក​ជួយ​ធ្វើអន្តរាគមន៍​ដោយ​មាន​សមត្ថកិច្ច​មក​ជា​ច្រើន​នាក់ ដើម្បី​ឃាត់ខ្លួន​បុរស​សន្តិសុខ​។ នៅ​ពេល​នោះ​ដែរ សន្តិសុខ​ជា​ជន​បង្ក​មិន​ព្រមឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ទេ ដោយ​បាន​តដៃ​នឹង​សមត្ថកិច្ច ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍បោក​ត្រូវ​មួយ​ខ្នោះដៃបណ្តាល​ឲ្យ​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរផងដែរ។
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ភ្លាម​ៗ​នោះ ទាំង​សមត្ថកិច្ច ទាំង​សន្តិសុខ គឺ​សុទ្ធតែ​ត្រូវ​រង​របួសធ្ងន់​ដូច​គ្នា ហើយ​ហូរ​ឈាម​ខ្លាំង​ពេក ក៏​បាន​សន្លប់​ទាំង​២​នាក់​តែ​ម្តង ។ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​ហៅ​រថយន្ត​សាមុយមក​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ដោយ​បុរស​ជា​សន្តិសុខ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​រស្មី ចំណែក​បុរស​ជា​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដឹក​យក​ទៅ​គ្លីនិក​ឯកជនមួយផ្សេងទៀត។
ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាក់ទង​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​រឿងនេះតាម​នីតិវិធី​បន្ត ៕

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print