ឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំង ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស

ចែករំលែក៖

ឥណ្ឌាបានសម្រេចផ្អាកការនាំចេញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីរក្សាទុកវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន។ ច្បាប់ហាមប្រាម នាំចេញអាចអូសបន្លាយរហូតដល់ចុងខែមេសាឆ្នាំ២០២១។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា នៅអំឡុងពេលនេះ តម្រូវការប្រើប្រាស់ក្នុងប្រទេសគឺជាអាទិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាកកូវីដ-១៩ ។ បច្ចុប្បន្នចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ ទើបឥណ្ឌាសម្រេចរក្សាវ៉ាក់សាំងទុកចាក់ជូនពលរដ្ឋរបស់ខ្លួន។
ការផ្អាកនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា និឹងប៉ះពាល់យ៉ាងខ្លាំង ដល់កម្មវិធីចែកចាយវ៉ាក់សាំង របស់អង្គការសហប្រជាជាតិដល់ប្រទេសក្រីក្រ។ វ៉ាក់សាំងភាគច្រើនរបស់ COVAX ដូចជាAstraZeneca ផលិតដោយវិទ្យាសា្ថន Serum (SII) ដើម្បីបំពេញតម្រូវការវ៉ាក់សាំងនៅក្នុងស្រុក ខណៈស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះហាក់ដូចជាមិនធូរស្រាលទាល់តែសោះ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១បានបញ្ជាក់ថា ការសម្ដែងក្ដីព្រួយបារម្ភរបស់អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាដៃគូដឹកនាំកម្មវិធី Covax ជាមួយអង្គការសុខភាពពិភពលោក WHO កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ត្រូវបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញបានសម្រេចចិត្តពន្យារពេលការផ្ដល់អាជ្ញាប័ណ្ណនាំចេញវ៉ាក់សាំង COVID-19 ផលិតដោយវិទ្យាស្ថាន SII ដែលដំបូងឡើយគ្រោងនឹងនាំចេញទៅក្រៅប្រទេស ក្នុងខែមីនា និងខែមេសាខាងមុខនេះ។ Gavi បានលើកឡើងថា ការសម្រេចចិត្តបែបនេះរបស់ឥណ្ឌាបាននិងកំពុងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ វ៉ាក់សាំងតាមរយៈកម្មវិធី Covax សម្រាប់បណ្ដាប្រទេសក្រីក្រី ឬប្រទេសមានប្រាក់ចំណូលទាបជាង៦៤ប្រទេស។ ប៉ុន្តែ ភ្លាមៗគេមិនទាន់ដឹងថាការសម្រេចចិត្តរបស់ឥណ្ឌានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់វ៉ាក់សាំងប៉ុន្មានលានដូសនោះទេ។
សម្ព័ន្ធវ៉ាក់សាំង Covax មកទល់នឹងបច្ចុប្បន្នទទួលបានវ៉ាក់សាំង AstraZeneca ១៧.៧លានដូសពីវិទ្យាស្ថាន SII សម្រាប់ការផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រដែលកំពុងរំពឹងថា នឹងទទួលបានវ៉ាក់សាំងក្នុងពេលឆាប់ៗនេះ ដើម្បីចាក់ជូនប្រជាជនរបស់ពួកគេ។ ប្រទេសមួយចំនួនដែលនឹងត្រូវទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី Covax នៅសប្ដាហ៍ក្រោយនេះ រួមមានស៊ូដង់ខាងត្បូង, មូរីតានី, អ៉ីរ៉ាក់, Bosnia and Herzegovina និងយេមែនជាទីដែលការប្រកាសអាសន្នផ្នែកសុខាភិបាលត្រូវបានដាក់ចេញដោយសាររលកទី២ COVID-19៕

...

រូបភាព៖ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print