កម្លាំងនគរបាលជំនាញ រំដោះជនរងគ្រោះ ២នាក់និង បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២ នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានី រួមទាំងនគរបាលមូលដ្ឋានខណ្ឌ ចុះបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ពាក់ព័ន្ធករណី ចាប់ជំរិតទារប្រាក់ចំនួនបីមុឺនដុល្លារ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTELនិងបានរំដោះបុរសជនរងគ្រោះចំនួន០២នាក់ដោយសុវត្ថិភាព។

ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ លោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ និង លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត ចុះបង្ក្រាបជនសង្ស័យប្រុសស្រីបានចំនួន១៧នាក់ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញបានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ បន្ថែមទៀតនោះ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ក៏សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៉ើបអង្កេត រហូតជួយរំដោះជនរងគ្រោះចំនួន០២នាក់ ដែលជាជនជាតិចិន រួចកម្លាំងនគរបាលបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននិងវៀតណាមបន្តបន្ទាប់ចំនួន ១២នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការសាកសួរបឋម រួចប្រគល់ជូនកម្លាំងនគរបាលជំនាញមូលដ្ឋានខណ្ឌចំការមនធ្វើការបន្ត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print