ប្អូនប្រុសស្នងការខេត្តកណ្តាល , ត្រូវបានសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស អត់យកថ្លៃឈ្នួលបន្ទប់ទាំង៦៩ សម្រាប់៣ខែ សម័យកូវីដ-១៩ ជួយដល់កម្មករ កម្មការិនី

ចែករំលែក៖

ខេត្តកណ្តាល: ម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ប្រកាសមិនយកថ្លៃឈ្នួល ៣ខែ, សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស ហើយសង្ឃឹមថានឹងមានបងប្អូនមានបន្ទប់ជួលបន្តចូលរួមទៀត !

សូមបញ្ជាក់ថា,  នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលលោក ឈឿន ប៊ុនឆន ដែលបានប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនីរយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូលរួមជួយសម្រាលការលំបាក របស់កម្មករ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ វាយលុកប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ បានប្រកាសមិនយកថ្លៃឈ្នួលបន្ទប់ចំនួន ៣ខែ ខណ:សម័យកូវីដ-១៩ ។
អង្គភាព”នគរដ្រេហ្គន” ក៏បានផ្សព្វផ្សាយពីទឹកចិត្តបរិសុទ្ធនេះផងដែរ។
សូមជម្រាបថា, ជាមួយនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង គ្រាលំបាកនេះ តាមរយៈការមិនយកថ្លៃឈ្នួលមួយរយៈ។

សារថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានរៀបរាប់តាមរយៈ Comment នៅលើ Facebook របស់លោក ឈឿន ប៊ុនឆន យ៉ាងដូច្នេះថា៖
«សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរស ដែលនឹងរួមចំណែកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង
គ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួល មួយរយៈពេលឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជំរាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះលោក ឈឿន ប៊ុនឆន បានប្រកាសតាមរយៈ Facebook ថា «នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។ គ្រប់យ៉ាងដោយសារជំងឺ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ។
សម្តេចមានប្រសាសន៍ថា, អរគុណស្ថាបនិក ២០ កុម្ភៈ។ បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)។ ក្នុងនោះសម្តេចក៏បាន បង្ហោះក្នុងfacebook ផងដែរថា, (នេះពិតជាសកម្មភាពជួយ
ដល់សង្គមជាតិពិសេសជួយដល់កម្មករ
កម្មការនីដែលកំពុងប្រឈមជាមួយការ
លំបាកបង្កឡើងដោយកូវីដ១៩។
សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀត
ចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន) ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print