រស់នៅជាមួយសង្សារ៣ឆ្នាំ ដោយមិនបានរៀបការ ខាងប្រុសសុំចែកផ្លូវគ្នា នារីម្នាក់តូចចិត្តជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ដោយសារខឹងសង្សារស្រលាញ់គ្នាបីឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ  ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នាបានសម្រេចចិត្ត ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាចាស់ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនារីដែលលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ បានឲ្យដឹងថា នាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។

រូបនាងនិងសង្សារ គឺស្រលាញ់គ្នារយ:ពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ហើយមួយរយ:ក្រោយនេះ សង្សារនាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វាជាភ័ស្តុតាង  

ប្រភពដដែលបន្តទៀតថា ករណីនេះគឺនាងលោតទឹកសម្លាប់ខ្លួន តែម្នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយពេលនាងលោតទឹក គឺនាងសន្លប់បាត់ស្មារតីទៅហើយ ពេលដឹងខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេ ក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះទៅហើយ ដោយនាងមិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នកជួយនាង ។

បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោមនាំនាងត្រឡប់ទៅផ្ទះវិញ ៕

      

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print