ប្រទេសកាន់សាសានាអ៊ិស្លាមដែលមានភាពជិតស្និនឹងប្រទេសលោកខាង លិចភាគច្រើនជាក្រុមនិកាយសាន់នី ហើយក្រុមនេះមានអំណាចយ៉ាងខ្លាំងនៅក្នុងតំបន់ក្នុងនោះមានប្រទេសអារ៉ាប៊ីសា អ៊ូឌីត និងប្រទេសអារ៉ាប់ជាច្រើនទៀត ។
កន្លងមកថ្មីៗនេះអារ៉ាប៊ីសាអ៊ូឌីតបានខិតខំកម្ចាត់ក្រុមអ៊ិរស្លាមនិកាយស៊ីអ៊ីតទាំង នៅក្នុងប្រទេសយេម៉ែន ប្រទេសស៊ីរី និងប្រទេសមួយចំនួនទៀត ប៉ុន្ដែរងការ ប្រឆាំងពីប្រទេសមួយចំនួនផងដែរ ដូច ជាប្រទេសអ៊ីរ៉ង់ជាដើម។ កាលពីពេល កន្លងមកថ្មីៗនេះអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានប៉ះទង្គិចគ្នាដោយអាវុធក្រោយពេលអារ៉ាប៊ីសាអ៊ូឌីតសម្លាប់អ្នកដឹកនាំសាសនានិកាយស៊ីអ៊ីតជនជាតិអ៊ីរ៉ង់ ។
ក្នុងពេលជាមួយគ្នានេះដែរប្រទេស អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទួរគីមាន គម្រោងកម្ចាត់ក្រុមជនជាតិស៊ីអ៊ីតនៅ ពេលអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាប្រទេស បងធំរបស់ក្រុមអ៊ិស្លាមសាន់នី។ ឆ្លង កាត់ប្រវត្ដិសាស្ដ្រ និងព្រឹត្ដិការណ៍កន្លង មកយើងអាចយល់បានថា អ្វីដែលអារ៉ា ប៊ីសាអ៊ូឌីតធ្វើគឺក្នុងហេតុផលភូមិសាស្ដ្រ នយោបាយទាំងស្រុង។ កម្មវត្ថុជាផ្លូវការ នៃការធ្វើសមយុទ្ធនេះគឺដើម្បីសហការគ្នាទប់ទល់ជាមួយនឹងក្រុមភេរវកម្មដែល កំពុងតែបង្កអស្ថិរភាពក្នុងតំបន់ដើមបូព៌ា ទាំងមូល។ ក្រុមភេរវកម្មនេះគឺគេចង់ សំដៅទៅដល់ក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាមនោះឯង។ នៅពីក្រោយការប្រមូល កម្លាំងធ្វើសមយុទ្ធនេះគឺវាបង្ហាញពីឆន្ទៈចង់សម្ដែងប្រាប់ពិភពលោកថា រាជា ណាចក្រអ៊ិវស្លាមសាន់នីអារ៉ាប៊ីសាអ៊ូឌីត គឺជាបងធំចាំការពារតំបន់អារ៉ាប់ទាំង មូល។ ដូចយើងដឹងស្រាប់ហើយថា អារ៉ា ប៊ីសាអ៊ូឌីតបានបង្កើតក្រុមសម្ពន្ធមិត្ដ មួយដើម្បីធ្វើសង្គ្រាមនៅយេម៉ែនដោយយកលេសបង្ក្រាបក្រុមឧទ្ទាមហ៊ូទីដែល គេចោទថា ជាក្រុមភេរវកម្ម។ តាមពិត វាជាសង្គ្រាមនិកាយសាសនា។ ក្រុម ហ៊ូទីជាក្រុមអ៊ិស្លាមស៊ីអ៊ីតគាំទ្រដោយ អ៊ីរ៉ង់ រីឯអារ៉ាប៊ីសាអ៊ូឌីតជាក្រុមអ៊ិស្លាមសាន់នី ។
ថ្មីៗនេះអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា គេត្រៀមខ្លួនបញ្ជូនទ័ពថ្មើរជើងទៅ ស៊ីរីបើសិនជាអាមេរិកស្ម័គ្រចិត្ដដឹកនាំ ប្រតិបត្ដិការនេះ។ ការប្រកាសប្រយុទ្ធ ប្រឆាំងនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម ត្រូវបានអ្នកវិភាគជាច្រើនយល់ថា អារ៉ា ប៊ីសាអ៊ូឌីតកំពុងតែចង់លាងជម្រះកេរ្ដិ៍ ឈ្មោះអាក្រក់របស់ខ្លួនផងដែរ។ ដូចយើង ដឹងហើយថា ក្រុមជីហាដអង្គការដ្ឋអ៊ិកស្លាម គឺជាក្រុមសាន់នីដែលធ្វើសកម្មភាព ប្រឆាំងនឹងក្រុមអ៊ិស្លាមស៊ីអ៊ីត។ កន្លងមកមានទាំងការចោទប្រកាន់ថា អារ៉ា ប៊ីសាអ៊ូឌីតនេះឯងដែលជាអ្នកទំនុកបម្រុង លួចផ្ដល់លុយនិងអាវុធទៅឱ្យក្រុមជីហាដ អង្គការរដ្ឋអ៊ិស្លាមដើម្បីខ្ចីដៃពួកនេះទៅកម្ចាយឥទ្ធិពលរបស់ក្រុមអ៊ិស្លាមស៊ីអ៊ីតនៅស៊ីរី និងនៅអ៊ីរ៉ង់។ បង្ក្រាបឥទ្ធិពល ក្រុមស៊ីអ៊ីតមានន័យថាបង្ក្រាបឥទ្ធិពល របស់អ៊ីរ៉ង់នេះឯង។
ដូច្នេះការដែលអារ៉ា ប៊ីសាអ៊ូឌីតប្រកូកប្រកាសប្រមែប្រមូល គេមកធ្វើសង្គ្រាមប្រឆាំងនឹងក្រុមជីហាដ អង្គការរដ្ឋអ៊ិស្លាមគឺមានន័យថា អារ៉ា ប៊ីសាអ៊ូឌីតចង់ប្រាប់គេថា ខ្លួនក៏ស្អប់ ក្រុមភេរវកម្មជីហាដនេះដែរ បើទោះ ជាកាន់និកាយសាន់នីដូចគ្នាក៏ដោយ។ អ៊ីចឹងក្នុងនាមជាប្រមុខដឹកនាំនិកាយ សាន់នីក្នុងតំបន់អារ៉ាប៊ីសាអ៊ូឌីតមិន អាចឈរឱបដៃមើលក្រុមនេះបង្កបញ្ហាក្នុងតំបន់បានទេ។ យ៉ាងណាមិញបើយើង ក្រលេកមើលក្រុមប្រទេសដែលចូលរួមក្នុងសមយុទ្ធនេះ គឺសុទ្ធតែជាប្រទេស អ៊ិស្លាមសាន់នីទាំងអស់។ ក្នុងន័យនេះ អារ៉ាប៊ីសាអ៊ូឌីតគឺជាវិរបុរសជិះសេះស ដែលមកការពារប្រជាជនអ៊ិស្លាមសាន់នី ពីក្រញាំពួកជីហាដជ្រុលនិយមមួយផ្នែកនិងមួយផ្នែកទៀតពីពួកអ៊ិស្លាមស៊ីអ៊ីត ដែលមានអ៊ីរ៉ង់ជាបងធំ ។
ព្រួញរបស់អារ៉ាប៊ីសាអ៊ូឌីតតែមួយ តែបាញ់បានសត្វពីរក្នុងពេលតែមួយ ប្រកាសខ្លួនជាមេក្រុមស្របច្បាប់របស់ ក្រុមអ៊ិស្លាមសាន់នី មួយទៀតគឺកំញើញ កម្លាំងដាក់អ៊ីរ៉ង់។ ប៉ុន្ដែវិលចុះវិលឡើង វានៅតែក្នុងជម្លោះប្រជែងគ្នាជាមួយអ៊ីរ៉ង់ ដដែល។ គេថាភ្នំមួយមិនអាចមានខ្លា ពីរទេ។ ដូចគ្នានេះដែរពិភពអារ៉ាប់មួយ មិនអាចមានមេដល់ទៅពីរបានទេ។
បើទោះបីជាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតជាមេ ក្រុមនិកាយអ៊ិស្លាមពីរដាច់ដោយឡែកពីគ្នាក៏ដោយ ក៏ប៉ុន្ដែវាគឺជាសាសនា អ៊ិស្លាមតែមួយ។ ក្នុងប្រទេសអ៊ិស្លាម នីមួយៗគឺមានក្រុមសាន់នី និងក្រុម ស៊ីអ៊ីតរស់នៅលាយឡំគ្នា។ នៅអ៊ីរ៉ង់ក៏ មានអ្នកកាន់និកាយសាន់នី អារ៉ាប៊ីសា អ៊ូឌីតក៏មានអ្នកកាន់និកាយស៊ីអ៊ីត។ ប្រទេសផ្សេងទៀតក្នុងតំបន់ក៏អ៊ីចឹងដែរ ដូចជាបារ៉ែន អ៊ីរ៉ាក់ជាដើម។
ត្រង់នេះ ហើយដែលជាប្រភពនៃបញ្ហា ព្រោះមេ ខ្លោងទាំងពីរព្យាយាមប្រើឥទ្ធិពលដើម្បីអូសទាញប្រទេសនីមួយៗឱ្យដើរតាមខ្លួន។ ដូច្នេះវាបង្កជាជម្លោះរវាងនិកាយទាំងពីរ ឱ្យកាន់តែធំ។ និយាយពីការកំញើញ កម្លាំងគឺអារ៉ាប៊ីសាអ៊ូឌីតមានចេតនាឌឺ ដងដោយផ្ទាល់ទៅអ៊ីរ៉ង់។
បើនិយាយពី ចំនួនទ័ពអ៊ីរ៉ង់មានចំនួនជិត៦សែននាក់ ពោលគឺលើសអារ៉ាប៊ីសាអ៊ូឌីតពីរដងឯ ណោះ ហើយកងទ័ពអ៊ីរ៉ង់មានការហ្វិក ហាត់ខ្ពស់ និងមានសមត្ថភាពល្អជាង។ ប៉ុន្ដែតាមរយៈការធ្វើសមយុទ្ធនេះអារ៉ាប៊ី សាអ៊ូឌីតមានឱកាសបញ្ចេញគ្រឿងសព្វា វុធទំនើបៗដែលខ្លួនបានទិញពីអាមេរិកពីបារាំង និងអង់គ្លេស ដើម្បីអួតអ៊ីរ៉ង់ វិញ។ យ៉ាងណាក៏ដោយគេមិនជឿថា អ៊ីរ៉ង់នឹងប្រើកម្លាំងទប់ទល់ដោយផ្ទាល់ជាមួយអារ៉ាប៊ីសាអ៊ូឌីតទេ ព្រោះអ៊ីរ៉ង់កំពុង តែត្រូវការកសាងកេរ្ដិ៍ឈ្មោះ និងទំនុក ចិត្ដពីសហគមន៍អន្ដរជាតិដែរ ។
អ្នកឯកទេសខាងវិភាគលោក Alex- ander Khrolenko មកពីបណ្ដាញព័ត៌ មានអន្ដរជាតិរុស្ស៊ីបានបញ្ជាក់ថា ការដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទួរគី ប្រកាសដោយបើកចំហថានឹងប្រើប្រាស់កម្លាំងថ្មើរជើងនៅក្នុងទឹកដីស៊ីរីនោះត្រូវបានរុស្ស៊ីចាត់ទុកថា ជាការប៉ុនប៉ងឈ្លាន ពានស៊ីរី និងជាការចាប់ផ្ដើមឱ្យមាន សង្គ្រាមជាទ្រង់ទ្រាយធំនៅទូទាំងតំបន់ មជ្ឈិមបូព៌ាហើយក្លាយទៅជាសង្គ្រាម លោកលើកទី៣ ។
ស្ថានភាពនៅក្នុងប្រទេសស៊ីរីកំពុង តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃហើយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះទួរគីបានបើកការបាញ់ប្រហារជាបន្ដបន្ទាប់នៅតំបន់ព្រំដែនភាគខាងជើងក្នុង នោះមានទាំងទីតាំងទាហានរដ្ឋាភិបាល ស៊ីរីផងដែរ។ នាយករដ្ឋមន្ដ្រីទួរគីលោក Ahmet Davutonglu សាជាថ្មីម្ដងទៀត បានចេញឱសានុវាទដល់កម្លាំងទាហានជនជាតិឃើដនៅស៊ីរីឱ្យដកចេញពីតំបន់នោះ។ ក្រសួងការពារជាតិអារ៉ាប៊ីសា អ៊ូឌីតក៏បានបញ្ជាក់ថា បានបញ្ជូនយន្ដ ហោះចម្បាំងទៅកាន់ទីតាំងទ័ពអាកាស Incirlik នៅប្រទេសទួរគីដែលស្ថិតនៅ ជិតព្រំដែនស៊ីរី។
លើសពីនេះទៅទៀត អារ៉ាប៊ីសាអ៊ូឌីតក៏បានចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅព្រំដែនដោយមានកម្លាំងទាហានជាង១៥០ពាន់នាក់មកពី២៥ប្រទេសចូលរួម។ការធ្វើសមយុទ្ធ នោះបានធ្វើឱ្យប្រទេសជិតខាងព្រួយបារម្ភពិសេសគឺប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប្រទេសជាច្រើនក៏បានប្រកាសផងដែរ ថា នឹងបញ្ជូនកម្លាំងទាហានទៅកាន់ស៊ីរី លុះត្រាណាតែមានកិច្ចព្រមព្រៀងជាមួយ សម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក និងទួរគី ។
ទួរគីនិងអារ៉ាប៊ីសាអ៊ូឌីតបានព្យាយាម ជួយដល់កម្លាំងទាហានប្រឆាំងរដ្ឋាភិបាល ស៊ីរីដែលកំពុងតែចុះខ្សោយដោយសារ តែការបាញ់ប្រហារពីកម្លាំងទាហានរដ្ឋាភិបាល អាល់អាសាដ និងកម្លាំងទាហាន រុស្ស៊ី។ ទាំងនោះហើយបានជារដ្ឋាភិបាល ប្រទេសទួរគី និងអារ៉ាប៊ីសាអ៊ូឌីតឡើង គម្រោងបញ្ជូនកម្លាំងទាហានថ្មើរជើង ទៅជួយ ៕ប្រែសម្រួល៖ ម៉ែវ សាធី