គិតមកដល់ព្រឹកថ្ងៃទី២៦ខែមីនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩កើនឡើងជាង១២៦លាននាក់ និងជាសះស្បើយជាង១០១លាននាក់ផងដែរ។ មកទល់ពេលនេះមានវ៉ាក់សាំង ជាង៥០០លានដូសហើយបានចាក់ជូនពលរដ្ឋនៅជុំវិញពិភពលោក ក្នុងរយៈពេលមិនដល់៤ខែផងនៃការចាប់ផ្តើមចាក់វ៉ាក់សាងបង្ការកូវីដ-១៩ ។ មាន១៤០ប្រទេសហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ភាគច្រើននៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលមានវ៉ាក់សាំងរាប់សិបលាន ដូសបានប្រើប្រាស់និងរក្សាទុកចាក់ជូនពលរដ្ឋរបស់ខ្លួន។ ប្រទេសអភិវឌ្ឍន៍បានប្រើប្រាស់វ៉ាក់សាំង ដល់ទៅ៣៩ភាគរយក្នុងចំណោមជាង៥០០លានដូស ត្រូវបានប្រើប្រាស់នៅអាមេរិក និងអឺរ៉ុប។ គិតជាមធ្យមក្នុងរយៈពេលមួយថ្ងៃ មានវ៉ាក់សាំង១២លានដូសបានចាក់ជូនពលរដ្ឋនៅលើពិភពលោក។ ប្រទេសជាច្រើនក៏បានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីយកឈ្នះទៅលើកូវីដ-១៩ ហើយបើកដំណើរការសេដ្ឋកិច្ច ឡើងវិញ ។ អាមេរិកបានចាក់វ៉ាក់សាំង ចំនួន107.060.274ដូសជូនពលរដ្ឋរបស់ខ្លួន ក្នុងនោះមាន 85.472.166ដូសចាក់ជូនពលរដ្ឋដូសទីមួយ និង 46.365.515នាក់ចាក់គ្រប់ចំនួនពីរដូស។ រដ្ឋាភិបាលរបស់លោកបៃឌិន និងលោកស្រីហារីស បានកំណត់គោលដៅ ចែកចាយវ៉ាក់សាំងឲ្យបាន២០០លានដូសនៅចុងខែមេសាខាងមុខ ។ កន្លងមកអង្គការសុខភាពពិភពលោកបានលើកឡើងថា ស្ថានភាពនឹងល្អប្រសើរឡើងវិញក្រោយពេលពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងទាំងអស់ទើបអាចគ្រប់គ្រងការឆ្លងបាន ។ មិនតែប៉ុណ្ណោះការចាក់វ៉ាក់សាំង ទាន់ពេលវេលាទើបអាចទប់ស្កាត់វីរុសបម្លែងខ្លួនថ្មី ពិបាកក្នុងការគ្រប់គ្រង ៕ ដោយ សាធី
រូបភាព៖Bloomberg