រឿងនិទានខ្មែរ÷ រឿងសត្វឆ្មា និងកញ្រ្ជោង

ចែករំលែក៖

កាលពីព្រេងនាយមានសត្វ ឆ្មា និងកញ្រ្ជោង មួយគូដែលជាមិត្តភ័ក្តិនឹងគ្នា ហើយរស់នៅក្នុងព្រៃមួយ ។ ថ្ងៃមួយពួកវាបានពិភាក្សាគ្នា អំពីសត្វឆ្កែប្រមាញ់ ។
ឆ្មា៖ ខ្ញុំស្អប់សត្វឆ្កែប្រមាញ់ខ្លាំងណាស់
កញ្រ្ជោង៖ ខ្ញុំស្អប់សត្វឆ្កែប្រមាញ់ខ្លាំងជាងឯងទៅទៀត
ឆ្មា៖ តើឯងការពារខ្លួនពីឆ្កែប្រមាញ់តាមរបៀបណា?
កញ្រ្ជោង៖ វាមានវិធីច្រើនណាស់ដែលអាចគេចពីវាបាន
ឆ្មា៖ តើឯងអាចប្រាប់បានទេថាវិធីអ្វីខ្លះទៅ?
កញ្រ្ជោង៖ វាគឺជាវិធីសាមញ្ញណាស់ ដូចជា ពួននៅក្នុងគុម្ពោតព្រៃ, រត់តាមបណ្តោយរបងដែលមានបន្លា, លាក់ខ្លួននៅក្នុងរបងរណ្តៅ, នៅសល់ល្បិចជាច្រើនទៀតដែលអាចគេចពីវាបាន ។
នៅពេលនេះដល់ពេលដែលកញ្រ្ជោង សួរទៅកាន់ឆ្មាម្តង៖
កញ្រ្ជោង៖ តើឯងមានវិធី អ្វីដែលអាចគេចពីឆ្កែប្រមាញ់បាន? តើវិធីនោះមានប៉ុន្មានបែប?
ឆ្មា៖ អូ!!! ខ្ញុំមានវិធីតែមួយប៉ុណ្ណោះ
កញ្រ្ជោង បានបន្តនិយាយទាំងសើចចំអក៖ អូ!!! ហេតុអ្វីក៏តិចម្ល៉េះ តែមួយវិធី តើវិធីនោះជាអ្វីទៅ?
នៅពេលនោះឆ្មារៀបនឹងឆ្លើយទៅហើយ តែឆ្កែប្រមាញ់ បានចូលមកយ៉ាងឆាប់ជាមួយនឹងក្រុមរបស់វា ពេលនោះវាបាននិយាយថា ខ្ញុំនឹងបង្ហាញឯងនៅពេលនេះ ដោយសារហ្វូងឆ្កែប្រមាញ់បានសំដៅមកហើយ ។ បន្ទាប់ពីនិយាយចប់ វាក៏បានរត់ទៅរកដើមឈើ ហើយឡើងទៅលើនោះដោយសុវត្ថិភាពនឹងមើលពីសកម្មភាពរបស់កញ្រ្ជោង ពេលនោះបញ្រ្ជោង បានប្រើគ្រប់វិធី ឬល្បិចរបស់វា តែមិនអាចគេចផុតពីឆ្កែប្រមាញ់ទាំងនោះបានទេ ដែលធ្វើឲ្យឆ្មានោះលាន់មាត់ថា៖ យី!មធ្យោបាយអញតែមួយសោះ ក៏អាចយកឈ្នះទៅលើមធ្យោបាយជាច្រើនរបស់កញ្រ្ជោងដែរ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេតា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print