អង្គការ​យើង​ទាំងអស់​គ្នា​ ដើម្បី​កម្ពុជា​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់អគារ​៧​ខ្នង​នៅ​ខេត្ដសៀមរាប​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ កាលពី​ថ្ងៃ​ទី​០៣​ខែ​មិ​នា​ ឆ្នាំ​២០១៦​នេះ​ អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​បាន​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រ​បើ​ប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​៧​ខ្នង​ និង​ទីលានកីឡា​មួយ​កន្លែង​របស់​ខ្លួន​ ដែល​បាន​សាងសង់​រួច​នៅ​ដើមឆ្នាំ​២០១៦​នេះ​ ក្រោម​អធិប​ត្យេ​ភាព​លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ដ​សៀមរាប​ ។​

​ការ​បើក​សម្ភោ​ធ​នេះ​ ធ្វើ​ឡើង​ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ មានការ​ចូលរួម​ពី​មន្ដ្រីរាជការ​សិស្ស​នុ​សិស្ស​និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ផង​ដែរ​។​

​លោក​ អ៊ុ​ក​ ពិ​សិទ្ធ​ នាយក​ប្រតិបត្ដិ​ អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​ បាន​ថ្លែង​ថា​ នេះ​ជា​ពេលវេលា​មួយ​ដ៍​មហា​នក្ខត្ដ​ឬ​ក្ស​ដែល​អង្គការ​លោក​មាន​កិតិយស​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អាគារ​ចំនួន​៧​ខ្នង​ ទីលានកីឡា​មួយ​ដែល​បាន​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នា​ដើមឆ្នាំ​២០១៦​នេះ​ ។​ លោក​បាន​បន្ដ​ថា​ វិស័យ​អប់រំ​គឺជា​អ​ទិ​ភាព​មួយ​ក្នុង​ចំណោម​វិស័យ​អ​ទិ​ភាព​ផ្សេង​ទៀត​នៃ​ផែនការ​យុ​ទ្ធិ​សាស្ដ្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​បី​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ។​

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​ គឺជា​អង្គការ​មួយ​មិន​បំរើ​នយោបាយ​ មិន​រក​ប្រាក់​ចំណូល​មិន​រើសអើង​ ដែល​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​ មាន​កុមារ​ជាមួយ​ចំនួន​ត្រូវ​បាន​អាណាព្យាបាល​បោះបង់​ចោល​ ព្រោះតែ​ភាព​ខ្វះខាត​ជីវភាព​ធ្វើ​អោយ​ឪពុក​ម្ដាយ​ទាំងនោះ​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ពួក​គេ​ទៅ​សាលារៀន​អោយ​បាន​ទៀត​ទាត​ហើយ​ជា​ហេតុ​នាំ​ឲ្យ​មានការ​កេងប្រវ័ញ្ច​ផ្លូវ​ពលកម្ម​កុមារ​យ៉ាងធ្ងន់ធ្ងរ​ ហេតុនេះ​ម​ជ្ឍ​មណ្ឌល​សំរាប់​កុមារ​រស់នៅ​បណ្ដោះអាសន្ន​នឹង​មិន​អាច​ខ្វះ​បាន​ឡើយ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ ។​

​នាយក​ប្រតិបត្ដិ​អង្គការ​រូប​នោះ​ បាន​បន្ថែម​ថា​ អាគារ​ចំនួន​៧​ខ្នង​ និង​ទីលានកីឡា​របស់​អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​ផង​នោះ​ បាន​ចំណាយ​ថវិកា​សរុប​៧៩៤,២១៣​ដុល្លា​សហរដ្ឋអាមេរិក​ ដែល​ក្នុង​នោះ​មាន​បន្ទប់​ការិយាល័យ​ អាគារ​ប្រឹក្សា​សង្គ្រោះ​បន្ទាន់​ ផ្ទះបាយ​ សាលា​ប្រជុំ​ បន្ទប់​ក្មេង​ប្រុ​ស្រី​ ស្នាក់​នៅ​ បន្ទប់ទឹក​ជាដើម​ ។​

​ជាមួយ​គ្នា​នោះ​លោក៍​បាន​ថ្លៃ​អំណរ​គុណ​ដល់​សប្បុរស​ជនជាតិ​និង​អន្ដរជាតិ​ ដែល​បាន​គៀងគរ​ថវិកា​មក​ប្រតិបត្ដិ​ក្នុង​ការ​អង្គការ​នេះ​នាំ​ឲ្យ​ទទួល​បាន​សមិទ្ធិ​ផល​ក្ន​ង​រយៈពេល​ខ្លី​ដើម្បី​ជួយ​ផ្ដល់​ដល់​អនាគត​ល្អ​ដល់​កុមារ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។​លោក​ក៍បាន​ថ្លែង​កោត​ស​សើរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ឲ្យ​មាន​អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​នៅ​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ​ ៕​

IMG_1804

IMG_1799

IMG_1810

IMG_1793

IMG_1792

IMG_1789

IMG_1848

IMG_1802

IMG_1772

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print