ព្រំប្រទល់ខេត្តចំនួន៣ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធបង្កេីតបទល្មេីសនេសាទដាក់សំរ៉ាស់តាមព្រែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជានេសាទកំប៉េកកំប៉ុកបានទំលាយថាត្រង់ចំណុចប្រសព្វព្រំប្រទល់គ្នាខេត្តចំនួនបីត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធក្រោមទឹកប្រាក់យ៉ាងច្រេីនសន្ធឹកសន្ធាប់បង្កេីតបទល្មេីសកាប់ព្រៃធ្វេីសំរ៉ាស់ដាក់ចូលទឹកតាមបណ្ដាព្រែក នាំឲ្យកេីតការក្តៅក្រហាយដល់ពួកគាត់ខណៈពិបាកធ្វេីដំណីេរ និងនេសាទជាលក្ខណៈគ្រួសារ។

ប្រភពខាងលេីកឡេីងបន្តថា ការសង្កេតឃេីញបទលេី្មសនេសាទដាក់សំរ៉ាស់តាមបណ្ដាព្រែកជាច្រេីនត្រង់ចំណុចប្រសព្វគ្នារវាងខេត្តចំនួនបី គឺស្ថិតក្នុងឃំុអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃំុត្រពាំងចាន់និងឃំុឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងនិងឃំុផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលតំបន់ប្រសព្វគ្នានេះគឺតំបន់ក៍ដបសម្រាប់ជម្រកត្រីឬចេញចូលផងដែរ។

ប្រភពបន្តទៀតថាបទល្មេីសនេសាទដាក់សំរ៉ាស់នេះបំផ្លាញព្រមគ្នា ព្រៃក៍អស់ ត្រីក៍គ្មានសល់ ទន្លេក៍ឆាប់រ៉ាក់គោក ហេីយការកាប់បំផ្លាញព្រៃលេចទឹកជាជម្រកត្រីពងកូនយកមកធ្វេីជាសំរ៉ាស់ដាក់ចូលតាមបណ្ដាព្រែកនានាក្នុងភូមិសាស្រ្តដូចបានរៀបរាប់ខាងលេី នាំឲ្យក្ដៅក្រហាយដល់ប្រជានេសាទធ្វេីដំណីេរពិសេសនេសាទជាលក្ខណៈគ្រួសារតែម្ដង ហេីយអី្វដែលគេធ្វេីទៅបាននោះគឺដោយសារមានមេខ្លោងប្រមូលលុយពីអ្នកប្រព្រិត្តបទល្មេីស ដេីម្បីយកទៅរត់ការបង់ឲ្យជំនាញពាក់ព័ន្ធ ក្នុងសំរ៉ាស់១កន្លែង(មួយដុំ)ចាប់ពី៧០មុឺនរៀលទៅ១សែន៥០មុឺរៀល (ចុះបទល្មេីសប្រភេទនេះមានច្រេីនព្រែកច្រេីនកន្លែង)។ ហេីយមេខ្លោងប្រមូមលុយយកទៅរត់ការនោះត្រូវបានគេស្គាល់ទី១ឈ្មោះក្តី ជាអ្នករត់ការខាងខេត្តពោធិ៍សាត់ទី២និងទី៣ឈ្មោះស្រូវនិងឈ្មោះថា ជាអ្នករត់ខាងខេត្តកំពង់ឆ្នាំង និងទី៤ឈ្មោះអឿន ជាអ្នករត់ការខាងខេត្តកំពង់ធំ ដូច្នេះបញ្ហាខាងលេីនេះពួកគាត់(ប្រជានេសាទលក្ខណៈគ្រួសារនៅមូលដ្ឋានក៍ដូចមកពីឆ្ងាយ)សូមសំណូមពរទៅអាជ្ញាធរថ្នាក់ខេត្ត ឬស្ថាប័័នពាក់ព័ន្ធមេតាចុះស្រាវជ្រាវផង ដេីម្បីបញ្ជៀសការនាំបញ្ហា។

ទោះបីប្រភពខាងលេីលេីកឡីេងបែបនេះក្ដីកាសែតនគរវត្ត មិនអាចស្វែងរកប្រភពណាមួយពីលោកទាំង៤នាក់ខាងលេីនោះដេីម្បីសុំការពន្យល់បាននោះទេ នូវរសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០១៦នេះ៕

IMG-20160303-WA0011

IMG-20160303-WA0010

IMG-20160303-WA0001

IMG-20160303-WA0008

IMG-20160303-WA0007

IMG-20160303-WA0006

IMG-20160303-WA0004

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print