ភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះវីដេអូរបស់បុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបានចែកចាយជាបន្តបន្ទាប់លេីបណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយថាសមត្ថកិច្ចបានធ្វេីការផាកពិន័យប្រជាពលរដ្ឋបេីកបរម៉ូតូតាមផ្លូវដែលមិនពាក់ម៉ាស់ចំនួន២០មុឺនរៀល នេះគឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង ដែលអាចធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្សារអូឬស្សី បានធ្វេីការផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូដោយមិនមានពាក់មួកសុវត្ថិភាព គឺមិនមានការផាកពិន័យ ដោយមិនពាក់ម៉ាស់ឡេីយ ។
សមត្ថកិច្ចគ្រាន់តែធ្វេីការណែនាំ អប់រំគាត់ឲ្យបានយល់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដោយបានប្រាប់ប្រជាពលរដ្ឋទូទៅដែលធ្វេីដំណេីរតាមដងផ្លូវ ត្រូវតែពាក់ម៉ាស់ជាប្រចាំ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវ និងស្វែងរកម្ចាស់វីដេអូនេះ ដេីម្បីចូលខ្លួនមកបំភ្លឺពីការផ្សាយខុសពីការពិតនេះ ៕
ដោយ, សិលា