ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
លោកស្រី គង់ សៅវត្ថា អាយុ៣២ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ។
ក្រុមគ្រូពេទ្យបានយកឡានទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាល The Great Duke នៅល្ងាចថ្ងៃដដែលនេះ។
សួនជម្រាបថា, នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៦នាក់ថែមទៀត និងជាសះស្បើយចំនួន ១៨នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ចំនួន ៩៦នាក់ ។
រកឃើញអ្នកឆ្លងថ្មី ៩៦នាក់ទៀត (សហគមន៍ទាំង ៩៦នាក់) និងជាសះស្បើយ ១៨នាក់
កណ្ដាល (៧៣) ភ្នំពេញ (២០) ត្បូងឃ្មុំ (១) ស្វាយរៀង (១)
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១៩៦៨ នាក់
– អ្នកជាសះស្បើយ= ១០៧៤ នាក់
– អ្នកកំពុងព្យាបាល= ៨៨៨ នាក់
– អ្នកស្លាប់= ០៨ នាក់៕
ដោយ, សិលា