នៅក្នុងការប្រជុំចុងក្រោយនៃក្រុមប្រឹក្សាប្រណាំរថយន្តពិភពលោក(FIA) មានសំណើអំពីការប្រណាំងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នៃការប្រណាំងជាក់លាក់ ហើយឥឡូវនេះកំពុងលេចចេញជារូបរាងនៅក្នុងវិស័យកីឡាដោយមានព្រឹត្តិការណ៍ Formula 1 នឹងខិតជិតទៅរកការប្រណាំង។
ទម្រង់នៃការសាកល្បងប្រណាំងនឹងប្រព្រឹត្តទៅក្នុងការប្រណាំងចំនួន៣ក្នុងរដូវកាល២០២១ ទោះបីទីកន្លែងនៃការសាកល្បងទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
ប្រសិនបើកាលបរិច្ឆេទត្រូវបានគេចាត់ទុកថា ជាការបណ្តាក់ទុនប្រកបដោយជោគជ័យនោះ ព្រឹត្តិការណ៍នេះនឹងត្រូវបានបញ្ចូលទៅក្នុងប្រតិទិន ខណៈដែលនៅតែមានតម្រូវការសម្រាប់កិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចក៏ត្រូវបានគ្រោងទុកផងដែរ ដើម្បីប្រមូលប្រភពធនធានក្នុងការៀបចំការប្រណាំងរថយន្តលំដាប់កំពូលមួយនេះ។
ជាមួយគ្នានេះកម្មវិធីប្រណាំង Grand Prix នឹងត្រូវរៀបចំឡើងតាមលំដាប់នៃការប្រណាំងនៅថ្ងៃសៅរ៍។ ការប្រណាំងនៅថ្ងៃសៅរ៍ពិតជាមានលក្ខណៈជាការប្រកួតជម្រុះ ទោះបីជាការជ្រើសរើសសំបកកង់ដោយឥតគិតថ្លៃសម្រាប់រថយន្តដែលត្រូវចូលរួមប្រណាំងក៏ដោយ ក៏នឹងមានធាតុមួយនៃភាពមិនប្រាកដប្រជាដែលមិនមាននៅពេលនេះ ហើយផ្តល់ឱកាសដល់ក្រុមប្រណាំងទាំងអស់ក្នុងការប្រុងប្រយ័ត្នចំពោះយានយន្តរបស់ខ្លួនដើម្បីទទួលបានជោគជ័យ ៕ ដោយ៖ ភារៈ