ភ្នំពេញ, តាមរយៈសេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកធ្វើការនៅ មន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន មានទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខខណ្ឌពោធិសែនជ័ ចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលេសេវា)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!