ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង ជាបន្ទាន់នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដដែលធ្លាប់បានទៅទីតាំង ផ្សារ វ័ន អេន វ័ន (ONE & ONE Mart) ស្ថិនៅផ្ទះ២៩៤, ផ្លូវ២៧១, សង្កាត់ ទួលទំពូង២ , ខណ្ឌចំការមន ចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ចន្លោះម៉ោង ១៦៖ ៥៩ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅក្នុងហាងនោះ នៅម៉ោង ១៦៖៥៩ និងចេញវិញ នៅម៉ោង ១៧៖១៤)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
📅 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ, សិលា