មួយថ្ងៃមានបាតុករដល់ទៅ ៥០ នាក់ស្លាប់ដោយការបាញ់ប្រហារពីទាហានមីយ៉ាន់ម៉ា

ចែករំលែក៖

តាមការលើកឡើងពីសាក្សីនិងប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករប្រឆាំង រដ្ឋាភិបាល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០ នាក់នៅថ្ងៃទី ២៧ខែមីនានេះ ។ នេះជាថ្ងៃអាក្រក់បំផុតសម្រាប់បាតុករមីយ៉ាន់ម៉ា ចំពេលទិវាកងទ័ពមីយ៉ាន់ម៉ា។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ា បានបាញ់ប្រហារ ទៅលើបាតុករនៅថ្ងៃទី ២៧ខែមីនាបណ្តាលឲ្យបាតុករ៥០នាក់ស្លាប់ និងរងរបួសជាច្រើន។ នេះជាថ្ងៃបង្ហូរឈាមច្រើនបំផុតនៅក្នុងប្រទេសនេះ ។ ពលរដ្ឋមីយ៉ាន់ម៉ានៅតែ បន្តធ្វើបាតុកម្មនៅទីក្រុង Yangon, Mandalay និងតំបន់ជាច្រើន មិនខ្វល់ពីការព្រមានបាញ់ប្រហារពី ទាហាន។
លោកSana អ្នកនាំពាក្យ ក្រុម CRPH ដែលជាក្រុមប្រឆាំង យោធាបានបង្កើតឡើងដោយបណ្តាតំណាងរាស្ត្រ បានលើកឡើងថា «នៅថ្ងៃទី២៧ ខែមីនា គឺជាថ្ងៃដែលអាម៉ាស់បំផុតសម្រាប់យោធា ដែលបាញសមា្លប់ពលរដ្ឋខ្លួន»។
ចំណែកសារព័ត៌មាន Myanmar Now បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ និង១០នាក់រងរបួសនៅថ្ងៃទី២៧ខែមីនានៅទីក្រុង Yangon។ ក្រៅពីនេះ នៅទីក្រុង Mandalay ក៏មានមនុស្ស ១៣នាក់ស្លាប់។  ក្រៅពីនេះនៅមានតំបន់ជាច្រើនទៀតក៏មានអ្នកស្លាប់ជាច្រើនសរុប ដល់ទៅ៥០នាក់។ ចំណែកមន្ត្រីយោធា មីយ៉ាន់ម៉ា មិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយទេ។ នៅក្នុងទិវាកងទ័ពមីយ៉ាន់ម៉ា អគ្គមេបញ្ជាការ កងទ័ពប្រទេសនេះ បានឲ្យដឹងថានឹងរៀបចំការបោះឆ្នោតហើយផ្តល់អំណាចដល់រដ្ឋាភិបាលស៊ីវិលវិញ៕ ដោយ៖ធីរីណា


បាតុកម្មនៅមីយ៉ាន់ម៉ា។ រូបថត៖ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print