ភ្នំពេញ, * អរគុណសន្តិភាព!
* អរគុណនយោបាយ ឈ្នះ ឈ្នះ!
* ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជា ៥ចំណុច ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដល់ឯកឧត្ដម មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលា ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ លើកកម្ពស់ស្មារតីត្រៀមប្រយុទ្ធខ្ពស់ ប្រចាំការ ប្រចាំបញ្ជា សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវរាល់សភាពការណ៍នានាដែលកើតមានឡើងជាយថាហេតុ។
បញ្ជាទី១-មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលា ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពល ខេមរភូមិន្ទ ទាំងអស់ ត្រូវចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ លើកកម្ពស់ស្មារតីត្រៀមប្រយុទ្ធខ្ពស់ ប្រចាំការ ប្រចាំបញ្ហាសំដៅដោះស្រាយឱ្យបានទាន់ពេលវេលាទាល់សភាពការណ៍នានាដែលកើតឡើង
– មិនអនុញ្ញាត ឱ្យឈប់សម្រាក នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈគ្រឿងបំពាក់ អន្តរាគមន៍នៅក្នុងអង្គភាព១០០ភាគរយ។ ក្រោយពេលចូលឆ្នាំ ករណីជំងឺកូវីដ-១៩ មានការធូស្រាល កងឯកភាពអាចអនុញ្ញាតឱ្យឈប់សម្រាកសងវិញ តាមគោលការណ៍ប្តូរវេន៥០ភាគរយ។
– កងឯកភាព និងសាលា ក្នុងករណីចាំបាច់ដែលត្រូវអនុញ្ញាតឱ្យយោធិនចេញពីកងឯកភាព និងសាលា ពេលចូលមកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាកំហិត នៅតាមកងឯកភាពនីមួយៗដែលបានរៀបចំរួចដោយអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩។
២-ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំដូចជា ជប់លៀង ល្បែងកម្សាន្ត និងពិធីផ្សេងៗ រឹតបន្តឹងការគ្រប់គ្រងកម្លាំងឱ្យបានល្អ ដើម្បីត្រៀមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងករណ៏មានបទបញ្ហា។
៣-មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បណ្ដាស្ថាប័ន កងឯកភាព ត្រូវសហការជាមួយកងកម្លាំងនគរបាលជាតិ សមត្ថកិច្ចមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងគណៈបញ្ជាការ ឯកភាព ត្រូវចាត់វិធានការចាំបាច់នានាសំដៅគ្រប់គ្រងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឱ្យមានប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការសុខាភិបាល បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានម៉ត់ចត់ ខ្ជាប់ខ្ជួន នៅតាមទីសាធារណៈខានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីកន្លែងប្រមូលផ្តុំផ្សេងទៀត នៅ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ នាថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២១។
៤-រយៈពេលអនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
៥-នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ពនិងទ័ពជំនាញ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការអង្គរក្ស នាយកស្ថាប័ននិងសាលា ត្រូវចាត់តាំងអនុវត្តបទបញ្ជា នេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងរាយការណ៍ជាប្រចាំមកទីចាត់ការកលយុទ្ធអគ្គបញ្ជាការដ្ឋាន។
ខាងក្រោមនេះ ជាបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ៖
ដោយ, សិលា