ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣.៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។ សម្តេចមានប្រសាសន៍ជូនចំពោះ ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកស្រី! ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា និងលោកស្រី ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន ៣.៥០០.០០០ (បីលាន ប្រាំរយពាន់) ដុល្លារអាមរិក ដល់រាជរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកក្នុងការទិញមន្ទីរពេទ្យ នគរទេព ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ និងប្តូរមកជាឈ្មោះ “មន្ទីរពេទ្យ ហ្លួងម៉ែ” វិញ នៅពេលអនាគត។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ អ្នកឧកញ៉ា និងលោកស្រី ដែលតែងតែជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។
ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា