ប្តីមកពីធ្វេីការរុញបង្អួចហៅប្រពន្ធស្រាប់តែឃេីញប្រពន្ធកំពុងដេកឱបគ្នាជាមួយសង្សារក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ពេល
វិលត្រឡប់មកពីធ្វើការងារវិញ រុញបង្អួចហៅប្រពន្ធឲ្យបេីកទ្វារស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងដេកឱបជាមួយសង្សារទៅវិញ បង្កឲ្យផ្អើលឆោឡោ ប្តឹង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងប្តី ឈ្មោះ ឯម ចុច អាយុ២២ឆ្នាំ មុខរបរកម្មករកាប់គោ មានស្រុកកំណើតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
ចំណែកភាគីខាងប្រពន្ធឈ្មោះ នាក់ ស្រីទូច អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ។ ដោយឡែក ភាគីខាងប្រុសថ្មី គ្រាន់តែដឹងថាមានអាយុ៣១ឆ្នាំ ជាបុគ្គលិកលក់ដីឡូត៍ ។
តាមសម្តីភាគីខាងប្តីបានឲ្យដឹងថា គាត់រៀបការជាមួយប្រពន្ធរូបនេះជាង៣ឆ្នាំមកហើយ មានកូនស្រីម្នាក់ជាចំណងស្នេហ៍ហើយជាទូទៅគាត់ងើបពីម៉ោង១រំលងអធ្រាត្រទៅធ្វើការងារ រហូតដល់ម៉ោង៨ឬ៩ព្រឹកទើបវិលមកផ្ទះវិញ ។
បុរសដដែលបន្តទៀតថា ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធមានទូរស័ព្ទ
ស្មាតហ្វូនប្រើ លេងហ្វេសប៊ុក លេងឆាត ផ្ញើសារឆ្លើយឆ្លងជាមួយបុរសចំណាស់ម្នាក់ជាអ្នកលក់ដីឡូត៍ ពេលគាត់តាមទាន់ ដឹងរាល់សម្តីនិយាយទំនាក់ទំនងគ្នា គាត់បានហាមប្រាប់កុំឲ្យជ្រុលពេក យើងមានប្តី មានកូនទៅហើយ ហើយបុរសជាដៃគូលេងឆាតនោះក៏ធ្លាប់បានសុំទោស ឈប់លេងប្រើសម្តីខិតលើខិតក្រោមដែរ។រហូត មកដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិីនា ឆ្នាំ២០២១ គាត់ងើបចេញទៅកុងសុីកាប់គោ ធ្វើការងារដូចសព្វដង ក៏ប៉ុន្តែថ្ងៃនេះថៅកែកុងសុី កាប់គោតិចក្បាល ទើបគាត់អស់ការងារ នៅវេលាម៉ោង៥ព្រឹកវិលត្រឡប់ទៅបន្ទប់ជួលវិញ ពេលដើរចូលទៅគោះទ្វារហៅ ប្រពន្ធឆ្ងល់ ប្តីចូលផ្ទះខុសម៉ោង សួរតប មកថាម្តេចក៏បងឆាប់មកម្លេះ ? គ្រាន់តែគាត់រុញបើកបង្អួច ស្រាប់តែប្រទះឃើញ ប្រពន្ធខ្លួនកំពុងដេកឱបបុរសចំណាស់ម្នាក់ដែលធ្លាប់ដឹងថា លេងឆាតជាមួយគ្នាកន្លងមក ធ្វើឲ្យគាត់ស្លុតចិត្តហួសនឹងថ្លែង មិនគួរណាប្រពន្ធក្បត់ចិត្តប្តីបែបនេះសោះ គាត់បានត្រឹមឈរ អង្គុយ សម្រក់ទឹកភ្នែក មិននឹកស្មានដល់ ។
តែបើតាមបុរសជាភាគីប្រុសស្នេហ៍វិញ គ្រាន់តែឲ្យដឹងថា ខ្លួនស្មានតែនារីនោះនៅទំនេរ ទើបមកដល់បន្ទប់ ហើយនិយាយជាមួយភាគីខាងប្តី ឲ្យ៣០០ដុល្លារ សុំចេញទៅវិញបានអត់ ?
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរ បានចុះទៅដល់ ហើយនាំអ្នកទាំង៣ទៅនិយាយដោះស្រាយគ្នានៅសង្កាត់សំរោងក្រោម ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print