មួយថ្ងៃស្លាប់ជាង១០០នាក់នៅមីយ៉ាន់ម៉ា ពិភពលោកថ្កោលទោសយ៉ាងខ្លាំងដល់យោធា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលដល់យោធាដែលបានប្រើអំពើហិង្សាកាលពីថ្ងៃទី ២៧ខែមីនា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមានបាតុករដល់ទៅជាង១០០នាក់ស្លាប់ ។ ក្រៅពីអាមេរិក ក៏មានប្រទេស១២ផ្សេងទៀតបានថ្កោលទោសដល់យោធាមីយ៉ាន់ម៉ាផងដែរ។

លោក Blinken បានលើកឡើងថា «យើងពិតជារន្ធត់ចិត្តណាស់ចំពោះការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ទាំងនោះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលបានយកអាយុជីវិតរបស់ពលរដ្ឋដើម្បីបម្រើផលប្រយោជន៍បុគ្គលមួយចំនួន។ ពលរដ្ឋមីយ៉ាន់ម៉ាពិតជាក្លាហាន ហ៊ានប្រឆាំងនឹងរបបដឹកនាំដោយយោធា។
កន្លងមក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាបានថ្កោលទោសយ៉ាងខ្លាំងដល់កម្លាំងសន្តិសុខមីយ៉ាន់ម៉ាដែលបានបាញ់សម្លាប់ពលរដ្ឋ។ ចំណែកសហគមន៍អឺរ៉ុបវិញបានបញ្ជាក់ថា ថ្ងៃទី២៧ខែមីនាជាទិវាកងទ័ពមីយ៉ាន់ម៉ា និងជាថ្ងៃរន្ធត់បំផុតជាថ្ងៃដែលកងទ័ពបង្ហូរឈាមសម្លាប់ពលរដ្ឋខ្លួនឯង។ ទាំងនោះជារឿងដ៏អាម៉ាស់បំផុតសម្រាប់កងទ័ពមីយ៉ាន់ម៉ា។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញការតក់ស្លុតយ៉ាងខ្លាំង ដែលយោធាមីយ៉ាន់ម៉ាសម្លាប់ពលរដ្ឋខ្លួនឯងយ៉ាងច្រើនបែបនេះ។
នៅក្នុងសេចក្តីប្រកាសរួមរដ្ឋមន្ត្រីក្រសួងការពារជាតិ១២ប្រទេស ក្នុងនោះមាន អូស្ត្រាលី កាណាដា ដាណាម៉ាក អាល្លឺម៉ង់ ក្រិច អីុតាលី ជប៉ុន ហុល្លង់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង អង់គ្លេសនិងអាមេរិកបានថ្កោលទោសដល់ការប្រើអំពើហិង្សាទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកសា្លប់ជាង១០០នាក់ ។
នៅក្នុងសេចក្តីប្រកាសរួមបានបញ្ជាក់ថា «យើងសូមអំពាវនាវដល់កម្លាំងយោធាមីយ៉ាន់ម៉ា បញ្ឈប់ប្រើហិង្សាទៅលើក្រុមបាតុករ ហើយដំណើរការឡើងវិញនូវការគោរព ផ្តល់ទំនុកចិត្តពីកម្លាំងពលរដ្ឋទៅលើយោធា។ ពេលនេះមីយ៉ាន់ម៉ា បានធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ តាមរយៈសកម្មភាពរបស់ខ្លួន៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print