លោក សៀង សុខ : ក្រសួងសុខាភិបាល !ពិន័យ រហូតដល់៥០លានរៀល បើល្មើសវិធានការកូវីដ-១៩ ពិសេសនៅ៥តំបន់!

ចែករំលែក៖

ភ្នំពេញ, លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការលោកថា, ដូចដែលយើងដឹងហើយថា ក្រោយមានការរីករាលដាលកូវីដ១៩ ដោយសារការមិនបានអនុវត្តវិធានការការពារខ្លួន វិធានការចាំបាច់ផ្សេងៗធ្វើឱ្យកូវីដ-១៩

មានឱកាសរាតត្បាតកាន់តែខ្លាំងក្នុងសហគមន៍ ដែលរហូតមកដល់ថ្ងៃនេះករណីឆ្លងសរុបកើនជិតដល់២០០០នាក់ទៅហើយ។

លោកបន្តថា, ជាមួយគ្នានេះដើម្បីកុំឱ្យប្រជាពលរដ្ឋភ្លេចខ្លួនពីការពិន័យលើការប្រព្រឹត្តខុសវិធានដែលសុខាភិបាលបានដាក់ចេញកាលពីមួយរយៈមុននេះ ដែលបាននឹងកំពុងមានការអនុវត្តន៍គ្រប់វិនាទីនៅលើទឹកដីកម្ពុជា ពិសេសតំបន់ភូមិសាស្រ្តទាំង៥(ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្ត សៀមរាប) ដែលកំពុងរងការចម្លងខ្លាំង
សូមបងប្អូនកើនការប្រុងប្រយ័ត្ននិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជៀសវាងសេដ្ឋកិច្ច កំពុងមានការលំបាកហើយត្រូវរងការពិន័យថែមទៀតនោះ។

បុគ្គលល្មើសវិធានសុខាភិបាល

-អត់ពាក់ម៉ាស ពិន័យ 200.000៛ ទៅ 1.000.000៛

-រៀបចំការជួបជុំ ពិន័យ 1.000.000 ៛ ទៅ 5.000.000៛

-មិនព្រមឱ្យសំណាកពិន័យ 1.000.000 ៛ ទៅ 5.000.000៛

-គេចពីចត្តាឡីស័ក 1.000.000 ៛ ទៅ 5.000.000៛

-អ្នកផ្តើមគំនិតញុះញង់ 10.000.000៛ ទៅ 50.000.000៛

-មិនព្រមនៅដាច់ដោយឡែកអំឡុងពេលព្យាបាល 2.000.000 ៛ ទៅ 10.000.000៛

-ចាត់ចែកសាកសព្វលើ្មសមាត្រា១៥ពិន័យ 5.000.000 ទៅ 20.000.00 ៛

-ពេទ្យឯកជន មិនជូនដំណឹងមន្ត្រីសុខាភិបាល
ករណីមានអ្នកជំងឺកូវីដ១៩ ពិន័យ10.000.000៛ ទៅ 50.000.000៛

ការបញ្ជាក់ភូមិសាស្រ្តទាំង៥ពីក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២១៖ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print