ករណីផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ​ ផ្អេីលដល់សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ មានករណីផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់​ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ភ្លាមៗ​កាលពីវេលាម៉ោង០៩និង១០នាទីយប់​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​។ យោងតាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ​ បានបង្ហេីបប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញបុរស២នាក់ជាជនជាតិចិន​

បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-1333 មកក្បែរផ្សាររាត្រី​ ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង​ ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ​ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍​ភ្លាមៗ​ ។ ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបេីករថយន្តចុះឡេីងក្នុងបរិវេនកោះពេជ្រ​ ហេីយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វេីឲ្យសន្តិសុខ​ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី​។ ក្នុងករណីផ្ទុះអាវុធខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះ​ផងដែរ​ ៕​ ដោយ​ ៖​ ជីម​ ភារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print