ជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌឫស្សីកែវ​ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះ​ បន្ទាប់ពីត្រូវជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត​ រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ =ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

​ បេីតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគាត់ឃើញមានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រតាយប្រតប់និងកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់ ។ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យខាងលេីបាននាំគ្នាលើកម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខដែរជាម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់​ ។

​ សាក្សីបានបន្តទៀតថា ឃើញដូច្នេះរូបគាត់ក៏បានដើរទៅសួរនាំ ស្រាប់តែជនរងគ្រោះស្រែកថាគេកាប់ប្លន់យកម៉ូតូខ្ញុំទៅបាត់ហើយ ជួយខ្ញុំផង ។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យតែម្ដង​ ដោយនៅកន្លែងកេីតហេតុមានបន្សល់ទុកស្បែកជើងខ្សែក្រវ៉ាត់ផងដែរ។

​ បច្ចុប្បន្ន​ ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស័ង្គម៉ារី​ ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print