ស្លាប់២នាក់​ របួសធ្ងន់ស្រាល២នាក់​ ខណៈបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុករះម៉ូតូ២គ្រឿងនៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងបង្កដោយបុរសម្នាក់ស្រវឹងស្រាហេីយបេីករថយន្តហាយលែនឌ័របុករះម៉ូតូ២គ្រឿង​បណ្ដាលឲ្យបុរស២នាក់ស្លា​ ប់និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១​ ត្រង់ចំណុចស្តុបចំការដូង ហៅស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ សុីម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ ។ ជនរងគ្រោះដែលស្លាប់ទី២មានឈ្មោះ យន ខី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់​ រស់នៅភូមិសុជុល ឃុំផាន់ញឹម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ អ្នកទាំង២ជិះម៉ូតូម៉ាក
AIR BLADE ពណ៌ក្រហម លាយខ្មៅ ត្រូវរថយន្តបង្កបុកចំពីក្រោយដាច់ស្លាកលេខបាត់ និងរងការខូចខាត យ៉ាងដំណំ។

​ ចំណែកអ្នករងរបួសធ្ងន់ស្រាល២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកំពង់ធំ1J.6737 ។​ ហេីយចំពោះអ្នកបើកបររថយន្ត បង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយបើករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ2AS.1871 កំពិតផ្នែកខាងមុខ យ៉ាងដំណំ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃើញរថយន្តហាយលែនឌ័រ មួយគ្រឿងបើកបរតាមបណ្តោយផ្លូវ២១៧​ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូម៉ាកអ៊ែផ្លេត (AIR BLADE)មួយគ្រឿងជិះដោយបុរស២នាក់ពីក្រោយអូសជាង២០ម៉ែត្របានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យនិងបន្តបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតដែលឈប់រង់ចាំស្តុបជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសស្រាលម្នាក់​ ធ្ងន់ម្នាក់ ។ ភ្លាមៗគេសង្កេតឃើញអ្នកនៅក្នុងរថយន្តបង្កមានប្រុសមួយ ស្រីមួយបានចុះមកស្រវឹងស្រា ដើរត្រេតត្រូតទៅសំពះគេគ្រប់ៗគ្នារហូតដល់សមត្ថកិច្ចបានមកដល់ក៏ចាប់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ ដើម្បីរង់ចាំបញ្ជូនបន្ត ទៅជំនាញចរាចរណ៏ក្រុងចាត់ការបន្តតាមនីតិវិធី។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទួចយកម៉ូតូនិង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print