រដ្ឋបាលស្រុកស្វាយជ្រំទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ពីសប្បុរសជន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានទទួលជួបសំណេះសំណាល និងទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ពីលោកហ៊ឹម ឧត្តម ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរឹន ប្រធានរដ្ឋសភា ដែលជាមូលនិធិរបស់ក្រុមហ៊ុន JD Power ( Cambodia) Co,.Ldt ក្រោមជំនួយរបស់ Mr. He Yi Yuan ប្រធានក្រុមហ៊ុន Lanping Yiyuan Mining Co., Ltd ។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោកលោកស្រីជាអភិបាលរង, លោកជូ ហ៊ុយភីង ( Mr.Zhu Hui Ping )
លោក ហ៊ែល ហ៊ុយ  និងសមាជិកក្រុមប្រឹក្សាស្រុកជាច្រើនរូបទៀត។

លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានថ្លែងអំណរគុណចំពោះលោក ហ៊ឹម ឧត្តម និងក្រុមការងារ
ដែលបានចូលរួមបរិច្ចាគនូវអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជូនដល់រដ្ឋបាលស្រុក។ជាក់ស្តែងនាពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលស្រុកនេះលោក
និឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសសូមអរគុណសន្តិភាពផងដែរ។
លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួនបំផុត ។
សូមបញ្ជាក់ថា សម្ភារដែលទទួលរួមមានម៉ាស់ចំនួន ២០.០០០បន្ទះ ស្មើនឹង៤០០ប្រអប់និងអាល់កុលចំនួន៥កាន៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print