ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចតុមុខ​ ចុះយកអ្នកវិជ្ជមាន​ កូវីដ​-១៩​ ម្នាក់​ ក្បែរ​អតីតសកលវិទ្យាល័យន័រតុន​ ម្ដុំ​ផ្សារ​ចាស់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិចតុមុខ​ បានសហការជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១៩​ និង២៩នាទី បន្តចុះយកអ្នមានកវិជ្ជមាន កូវីដ​-១៩​ ម្នាក់ ឈ្មោះ សួន ពង្សរិទ្ធី ភេទប្រុស​ អាយុ៣១ឆ្នាំ​ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ១៩(ច្រកផ្លូវតូច)​ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។ នេះបើ​តាមការបញ្ជាក់ពី​លោក​ ចាប​ ឌីណា​ ប្រធានរដ្ឋបាលខណ្ឌដូនពេញ​ បង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

ជាមួយគ្នានេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ សូមបញ្ជាក់ថា​ នៅក្នុងផ្ទះមានអ្នកស្នាក់នៅមាន​ចំនួន​០៣នាក់ គឺសាមុីខ្លួន និងឪពុក ម្តាយ។​

បច្ចុប្បន្នអ្នកជំងឺ​ ត្រូវ​បាន​ក្រុមគ្រូពេទ្យប្រតិបត្តិមណ្ឌលសុខភាពចតុមុខ​ យកទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។​

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលធ្លាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារខាងលេីនេះ​ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print