អ្នកចូលចិត្តដើរតាមហាងប្រយ័ត្នផង ! “The Body Shop” សាខា #ផ្សារទំនើប អ៊ីអន ១ ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស មានអ្នកកូវីដ-១៩ បានចូលទៅទីនោះ !

ចែករំលែក៖

ភ្នំពេញ, សូមជម្រាបជូនយកតែបុណ្យទេ ! អ្នកចូលចិត្តដើរតាមហាងប្រយ័ត្នផង ! “The Body Shop” សាខា #ផ្សារទំនើប អ៊ីអន ១ ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស មានអ្នកកូវីដ-១៩ បានចូលទៅទីនោះ ! នេះបើយោងតាម សេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។


អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅក្នុងហាង “The Body Shop” សាខា #ផ្សារទំនើប អ៊ីអន ១ ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ (អ្នកវិជ្ជមានកូវិដ១៩ បានទៅទីតាំងនេះ)។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

📅​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print