លោកអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចុះផ្អាកជាបណ្តោះអាសន្នដំណេីរការអាជីវកម្ម រោងចក្របេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក ការដ្ឋានសាងសង់រោងចក្រខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី 

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រុងស្វាយរៀង ចុះផ្អាកជាបណ្តោះអាសន្នដំណេីរការអាជីវកម្ម រោងចក្របេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក ការដ្ឋានសាងសង់រោងចក្រខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

លោក ណុប ចំរេីន អភិបាលក្រុងស្វាយរៀង បានជម្រាបទៅម្ចាស់ទីតាំងទាំងបីកន្លែងនេះជ្រាបថា ថ្មីៗនេះមានអ្នកជំងឺកូវីដ-១៩ បានបំពេញការងារក្នុងការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រួចបានទៅប៉ះពាល់ផ្ទាល់ជាមួយអ្នកបម្រេីការងារនៅរោងចក្រ បេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក និងបានចូលហូបអាហារនៅអាហារដ្ឋាន​ អេស ធី។

លោកបន្តថាដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យផ្អាកជាបណ្តោះអាសន្នការចេញ-ចូល ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រោងចក្របេស ធែកភែកឃីជីង(ខេមបូឌា) ឯ.ក និងអាហារដ្ឋានអេស ធី ជាបន្ទាន់ ហេីយក៏មិនអនុញ្ញាតឱ្យមានអ្នកចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡេីយ រហូតដល់មានការជូនដំណឹងសារជាថ្មី៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print