រដ្ឋបាលរាជធានីភ្នំពេញ បានបន្តលាបគំនូសសញ្ញាចរាចរណ៍ ដែលរលប់ ឡើងវិញ នៅមហាវិថីព្រះនរោត្តម

ចែករំលែក៖

ភ្នំពេញ៖ កន្លងមករហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ ការរលប់គំនូសសញ្ញាចរាចរណ៍ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោរភ័ណ្ឌភាពទៅក្រុងផងដែរ។

ជាក់ស្ដែងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ សកម្មភាពលាបគំនូសសញ្ញាចរាចរណ៍ របស់មន្ទីសាធារណៈការ បានបន្តលាបគំនូសសញ្ញាចរាចរណ៍ តាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពី ចាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដល់វិមានឯករាជ្យ មូលដ្ឋាន ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម នេះ គំនូសសញ្ញាចរាចរណ៍មានការរលប់បាត់ស្ទឺទាំងស្រុង ដូច្នេះមន្ទីសាធារណៈការ បានចាត់ម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។

ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ បានបន្តជួសជុល និងអ៊ុតកៅស៊ូនិងលាបពណ៌គំនូសចរាចរ បង្ហើយការសាងសង់ ដើម្បី ដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print