ភ្នំពេញ, នៅព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា,
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវ ការផ្សាយប្រឌិតបែបនេះ។ លោកស្រីបានលើកឡើងថា, រូបភាពអ្នកចាក់វ៉ាក់សាំង នេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿង ទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូម មើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះ ជានរណា ? សូមគោរពសិទ្ធិ លោកស្រីដែលជាម្ចាស់ រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេអស់អ្នក អគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះ ទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមាន វ៉ាក់សាំងចាក់ហើយ អស់អ្នកអគតិទាំងឡាយដែល មិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នក ដែលគេត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង។ សូមអរគុណ។
...