នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនម្នាក់ ស្តីពី ការបង្រ្កាបជាក់ស្តែងករណី លួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី រសៀល នៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវមានជនសង្ស័យ១នាក់បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន។

-ជនសង្ស័យឈ្មោះ ប៊ុន រតនៈ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះ ភូមិដើមខ្វិត សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។

-ជនរងគ្រោះឈ្មោះសុខ ដែន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង សង្កាតប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងភ្លើង។
សំភារៈ ដកហូត :
១ /ម៉ូតូ១គ្រឿងម៉ាក HONDA FTR ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BH-5649 (ជាម៉ូតូរបស់ជនរងគ្រោះ)
២/ សម្ភារៈសម្រាប់ធ្វើការកាច់កម៉ូតូមួយឈុត។(របស់ជនសង្ស័យ)។

បើតាមលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានឈប់ម៉ូតូនៅខាងមុខផ្ទះ២៥០៤ ផ្លូវបេតុង ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រួចដើរចូលទៅក្នុងផ្ទះដើម្បីជុសជុលបណ្ដាញភ្លើង ដោយជនរងគ្រោះបានភ្លេចសោម៉ូតូនៅជាប់ម៉ូតូ លុះដល់វេលាម៉ោង១៣ និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនសង្សយ័បានដើរមកឃើញឱកាសក៏ចូលធ្វើសកមកម្មភាពលួចដោយម៉ូតូធាក់ពុំឆេះ ក៏បានអូសរត់ចេញស្របពេលដែលកម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ប្រទះឃើញបានជួយអន្តរាគមន៍ឃាត់បានជនសង្សយ័និងវត្ថុតាងភ្លាមៗតែម្តង។

 

-ចំពោះមុខជនសង្ស័យ រួមទាំងវត្ថុតាងកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍កសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print