ខេត្តកំពត, នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹង ស្តីពីការកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១ នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នៅខេត្តកំពត។
រដ្ឋបាលខេត្តកំពត មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត អោយ បានជ្រាបថាៈ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏សហគមន៏២០កុម្ភៈឆ្នាំ២០២១នេះ ខេត្តកំពត បាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩លើបុគ្គលជាជនជាតិខ្មែរចំនួន០១នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លើស្រ្តីអាយុ៣២ ឆ្នាំទូរស័ព្ទ(០៨១ ៧៧៧៧៧៩)ទីលំនៅបច្ចុប្បន្ន សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានផ្ទុកមេ រោគកូរីដ-១៩(CCVID-19+)។ បច្ចុប្បន្នបានបញ្ជូនទៅសំរាកព្យាបាលនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ភ្នំពេញ ។
ចំពោះប្រវត្តិនៃការធ្វើដំណើរមានដូចខាងក្រោម,
– ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅផ្ទះ
-នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហូបបាយពេលល្ងាចផ្ទះមិត្តភក្តិនៅទួលគោក(មកកំពតជាមួយគ្នា) រួចហើយ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ទៅផ្ទះឪពុកម្តាយនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចេញទៅចំការនៅវិមានឈ្នះៗភ្នំពេញ ។
-ថ្ងៃទី២៣ខែមីនាឆ្នាំ២០២១មិនមានទៅណាទេនៅផ្ទះ រាជធានីភ្នំពេញ ទូរស័ព្ទលេខ( ០១ ២៨៥៦២៣៤)។
-ថ្ងៃទី២៤ខែមីនាឆ្នាំ២០២១ទៅផ្ទះឪពុកម្តាយនៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ និងផ្ទះមិត្តភក្តិនៅបូរីថោនចក្រអង្រែក្រោមជិតផ្លូវ៦០ម៉ែត្រ(០១៥៩៦៩៦៩៦)
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅផ្ទះ
-ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរពីភ្នំពេញមកខេត្តកំពតតាមរថយន្តផ្ទាល់ខ្លួន មានអ្នករួមដំណើរ ចំនួន៤នាក់ ។ មកដល់ម៉ោងប្រមាណ២ទៅ៣រសៀលរួចទៅហូបបាយនៅចំការផ្លូវចូលភ្នំបូកគោ រួចបន្តដំណើរ មកសំរាកនៅចំការស្រុកទឹកឈូ (ភូមិម៉ាក់ប្រាង្គ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ) ដោយពុំមានចេញទៅណាទៀតទេ ។
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានយកសំណាករួមទាំងអ្នកធ្វើដំណើរមកពីភ្នំពេញជាមួយ
-ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លទ្ធផលតេស្តវិជ្ជមានកូដ១៩នឹងត្រូវបញ្ជូនទៅភ្នំពេញ។
ចំពោះអ្នកប៉ះពាល់ដូចខាងក្រោម៖
ប៉ះពាល់ផ្ទាល់១៥នាក់ (បានយកសំណាក៥នាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមានកូវីដ -១៩នាថ្ងៃទី២៩នោះដែរបានដាក់អោយចត្តាឡីស័កនៅចំការទឹកឈូ ។
ប៉ះពាល់ប្រយោល១៣នាក់ បានអប់រំអោយចត្តាឡីស័កនៅផ្ទះនិងតាមដានសុខភាព (នៅចំការបូកគោ និង ទន្ទឹមនេះរដ្ឋបាលខេត្តកំពត បាននឹងកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត ។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ក្នុងព្រឹត្តិការណ៍សហគមន៏២០កុម្ភៈ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ជាមួយគ្នានេះករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬ រោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលស្ថិតនៅជិត បងប្អូន ស្នាក់នៅ និងរាយការណ៏ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ឬទាក់ទងតាម ទូរស័ព្ទលេខ ០១២៨២៤៥៦៤ ០១២៨២២១៧៩, ០៧៨២៤៨៩៩៨ ។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយមាន ប្រសិទ្ធិភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ការពារ ៣កុំ ។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ខាងលើ ត្រូវតែអនុវត្ត អោយបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាលប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៏យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ៕
ដោយ, សិលា