កញ្ញា​ សា​សា​ ចូលខ្លួន​បំភ្លឺ​ចៅក្រម​ស៊ើបសួរ​ករណី​ប្តឹង​ឧកញ៉ា​ សុខ​ ប៊ុ​ន​ប្រើ​អំពើ​ហិង្សា​ និង​ប៉ុនប៉ង​សម្លាប់​ខ្លួ​ន

ចែករំលែក៖

ភ្នំពេញ ​៖​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ អតីត​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាមួយនឹង​មេធាវី​លោក​ ពុធ​ ធា​វី​ ចៅក្រម​ស៊ើបសួរ​លោក​លាង​ សំណាត់​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​ ហ៊ឹង​ ប៊ុ​ន​ថន​ ចោទប្រកាន់​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ ស្ថាន​ទម្ងន់​ ហើយ​អង្គរក្ស​របស់​ខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​បទ​ប៉ុនប៉ង​សម្លាប់​នោះ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រើ​អំពើ​ហិង្សា​វាយដំ​បោច​សក់​សម្រាត​កញ្ញា​ សា​សា​ ហើយ​អង្គរក្ស​បាន​ដក​កាំភ្លើង​អា​មេ​បាញ់​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​រិះគន់​យ៉ាង​ខ្លាំងក្លា​នោះ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​បាន​ប្រតិកម្ម​ ដូច​ជាស​ម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជា​ឲ្យ​អគ្គ​នគរបាល​ជាតិ​ត្រូវ​ចាត់ការ​ក្នុង​រឿង​នេះ​ដើម្បី​ឲ្យ​មានការ​នាំ​ខ្លួន​ក្រុម​ជន​ដៃដល់​ ហើយ​ថ្មីៗ​នេះ​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អំពាវនាវ​ឲ្យ​ជន​បង្ក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​ និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ ក្នុង​នោះ​សម្តេច​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ មិន​ត្រូវ​យក​លុយ​មក​ទូទាត់​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មក​លើ​ជន​រង​គ្រោះ​ ឬ​រំលត់​បណ្តឹងអាជ្ញា​បាន​ទេ​ ហើយ​សម្តេច​ថែម​ទាំង​លើក​ឡើង​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​នេះ​ធ្វើ​ឲ្យ​សម្តេច​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មានការ​សោកស្តាយ​ និង​ចូលរួម​ឈឺចាប់​ដ៏​ពន់ពេក​ជាមួយ​គ្រួសារ​កញ្ញា​ សា​សា​ ។​
​គួរ​រំលឹក​ថា​ មុន​មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ឧកញ៉ា​ បង្ក​ហេតុរូប​នេះ​ ពិតជា​បាន​ប្រមាថមើលងាយ​យ៉ាង​ធ្ងន់​មក​លើ​ជន​រង​គ្រោះ​ ប្រមុខ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ព្រះមហាក្សត្រ​នៅ​លើ​លិខិត​សេចក្តីជូនដំណឹង​បំភ្លឺ​សាធារណៈ​តាម​មេធាវី​ យឹ​ន​ សុ​ភី​ នោះ​ ។​
​បន្ទាប់​ពី​មាន​ប្រតិកម្ម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សាច់ញាតិ​របស់​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា​ ជន​ត្រូវ​ចោទ​ សុខ​ ប៊ុ​ន​ នឹង​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដោយ​អះអាង​ថា​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ប្រទេស​បារាំង​។​
​មជ្ឈដ្ឋាន​ទូទៅ​កំពុង​តាមដាន​ក្នុង​រឿង​នេះ​ដោយ​យកចិត្តទុកដាក់​ និង​បាន​រិះគន់​ថ្កោលទោស​យ៉ាង​ធ្ងន់​ ទៅ​លើ​ឧកញ៉ា​មាន​ប្រាក់​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ​ តែ​ពុំ​មាន​សេចក្តី​ថ្លែ​ថ្នូរ​ក្នុង​ខ្លួន​នេះ​ថា​ តើ​នីតិវិធី​របស់​តុលាការ​នឹង​ត្រូវ​អនុវត្ត​បែប​ណា​ទៅ​លើ​ជន​បង្ក​ ហើយ​ការ​អន្តរាគមន៍​ពី​លោក​ផ្កាយ​២​មួយ​រូប​កន្លង​ទៅ​ អាច​មាន​ប្រសិទ្ធភាព​ ឬ​ក៏​ត្រូវ​ថ្នាក់លើ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​វប្បធម៌​អន្តរាគមន៍​ ៕​ សុខ​ ខេ​ម​រ៉ា​

unnamed

20150717-122044.jpg

...

20150717-122048.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print