ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់រៀងរាល់២យប់ម្ដង រថយន្ដដឹកជ្រូកក្រហម ចេញពីប្រទេសថៃ និងប្រទេសវៀតណាម មកទំលាក់ក្នុងទឹកដីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ភ្នំពេញ និងខេត្តផ្សេងទៀតដោយមានការបើកភ្លើងខៀវ ពីមន្ដ្រីជំនាញពេទ្យសត្វ និងអាជ្ញាធរដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ មិនបង្គ្រាប់ទេទុកចិញ្ចឹមឆ្នាំងបាយ។
រាជរដ្ឋាភិបាលប្រកាសហាមដាច់ខាតមិនអោយនាំជ្រូកក្រហមពីបរទេសមកលក់ក្នុងស្រុក ធ្វើអោយជ្រូកនៅក្នុងស្រុក ធ្លាក់តំលៃ ប៉ះពាល់ជីវភាពប្រជាពលរដ្នដែលចិញ្ចឹម ជ្រូកសំរាប់រយះវែង បែរជាលក់ក្នុងតំលៃថោកដូចជ្រូកនាំចូលពីបរទេសដែរ និងម្យ៉ាង ជ្រូកបរទេស ចិញ្ចឹម បែបចំណីមានជាតិគឺមីច្រើនឆាប់ធំលូតលាស់ល្អ ឆាប់បានលក់ តែចំពោះផលវិបាកខាងសុខភាពវិញគឺប៉ះពាល យ៉ាងខ្លាំង ព្រោះជ្រូកដែលនាំចូល ពេទ្យសត្វពុំបានពិនិត្យដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ គ្រប់ក្បាលជ្រូកនោះទេ គ្រាន់តែពិនិត្យបែប លុមៗធ្វើអោយតែពីបានតែប៉ុណ្ណោះ។
ប្រជាពលរដ្នបានសង្កេតឃើញថាក្រោយពីមន្ដ្រីជំនាញពេទ្យសត្វនិងសមត្ថកិច្ចបានបង្គ្រាប់បទល្មើសដឹកជ្រូកក្រហមចូលក្នុងខេត្តកំពង់ធំ ម្ដងរួចមក ឈ្មួញបានកំរើកសារឡើងវិញដោយធ្វើសកម្មភាពដឹកជញ្ចូនជ្រូកក្រហមរាល់២យប់ម្ដង ដោយ អែបអាងថាជាជ្រូកមានច្បាប់ តែបើច្បាប់នោះកំណត់ត្រឹម១០០ក្បាល គឺឈ្មួញដឹករហូតដល់ជិត២០០ក្បាល លើសច្បាប់ជិតពាក់កណ្ដាលeេណេះ។
ទាក់ទិនទៅនិងការនាំជ្រូកចូលរបស់លោក ឧកញ្ញា ជឹម សុខ លោកបានឆ្លើយក្នុងបទសម្ភាសប្រាប់អ្នកាសារពត័មានថា ដោយសារតែកង្វះជ្រូកនៅក្នុង ស្រុក ពុំគ្រប់គ្រាន់ទើប លោកនាំជ្រូកក្រហមទាំងនេះចូលមកផ្គត់ផ្គងតាមតំរូវការក្នុងស្រុក ហើយជ្រូកដែលនាំចូលគឺសុទ្ធតែច្បាប់ទាំងអស់ ។ តែចំពោះការដឹកលើសច្បាប់នោះពុំបានបកស្រាយអោយសមហេតុផលនោះទេ ប្រហែលជាលោកពុំសូវគិតរឿងសុខភាពជាចំបងប៉ុន្មាននោះទេ និងការធ្លាក់តំលៃជ្រូកក្នុងស្រុកដែលធ្វើប្រជាពលរដ្នជួបនិងវិបត្តសេដ្នកិច្ច ក្នុងនោះដែរប្រជាពលរដ្នសំណូមពរអោយរាជរដ្ឋាភិបាល បញ្ឈប់ការនាំជ្រូកចូលពីរបរទេស ព្រោះប៉ះពាលដល់សុខភាពនិងជីវភាពពលរដ្នខ្លាំងណាស់។
លោក ធីវ វទ្ធីប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្រាប់ ថា ជ្រូកក្រហមដែលនាំចូលគឺមានច្បាប់ តែការដឹកលើសច្បាប់ លោកពុំបានដឹង ព្រោះពេលខ្លះឈ្មួញនិងមន្ដ្រីជំនាញពុំបានឆ្លងការមកមន្ទីរកសិកម្មយើងទេ តែឥឡូវមានលិខិត២ច្បាប់កំពុងតែរត់ការមកដល់មន្ទីរយើង ។ បន្ទាប់មកយើងធ្វើកិច្ចសម្ភាសជាមួយលោក ល៉ូវ លី អនុប្រធានពេទ្យសត្វ បានប្រាប់ថាជ្រូកទាំងនេះគេពិនិត្យសុខភាពនៅព្រំដែនរួចហើយ និយាយបែបនេះប្រហែលជាលោកមិនបានពិនិត្យបន្ដនោះទេហើយការដឹកជ្រូកលើសច្បាប់នោះលោកពុំបានដឹងដែរ សុំអោយសួរទៅលោកសុខ សុវណ្ណ។ ក្រោយមកយើងបានសួរទៅលោក សេង សំបូរ បានទទួលស្គាល់ថាគាត់អ្នករៀបចំបែងចែក ជ្រូកនៅក្នុងខេត្តកំពង់ធំដោយប្រាប់ថា លោកជាឈ្មួញកណ្ដាលមិនបានដឹងថាជ្រូកក្រហមហាមនាំចូល ឬមានច្បាប់ លើសច្បាប់នោះទេ លោកគ្រាន់តែជាអ្នកទិញលក់តែប៉ុណ្ណោះ ចំណែកលោក ឈួន ប៊ុន ឈឿន ហៅ វី ជាអ្នកទទួលជ្រូក សំរាប់អាជីវករលក់ និងជាអ្នកដើរយកលុយពីអាជីវករ បានឆ្លើយដោះសារយករួចខ្លួនធ្វើជាមិនដឹងខ្យល់អ្វីទាំងអស់។
តាមប្រភពពត័មានច្បាស់ការមួយបានប្រាប់ថា ច្បាប់របស់ឧញ្ញា ជឹម សុខ ច្បាប់អស់សុពលះភាពតាំងពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥មកម្លេះ តែសកម្មភាពដឹកជ្រូក ប្រព្រឹត្តបានរហូតមកដល់ថ្ងៃនេះនិងម្យ៉ាងទៀត លោកឧញ្ញា ជឹម សុខ
តាមច្បាប់អោយដឹក ផ្លូវខេត្តកំពង់ឆ្នាំង ពោធិ៍សាត ភ្នំពេញ កំពង់ចាម ពុំមែនដឹកឆ្លងកាត់ខេត្តសៀមរាប ខេត្តកំពង់ធំនោះទេ ហើយក៏ពុំមានសិទ្ធិទំលាក់នៅខេត្តកំពង់ធំនោះដែរ ហើយរាល់ការទំលាក់ជ្រូកនោះ គឺ ពុំបានឈប់អោយមន្ដ្រីជំនាញពេទ្យសត្វពិនិត្យសុខភាពនោះដែរ ពេលទំលាក់គឺគេដឹកតាមម៉ូតូ រម៉កជាដើម ៕ ប៊ុន រិទ្ធី