ភ្នំពេញ ៖ ស្រ្តី២នាក់និងកូនក្មេងតូចម្នាក់ទៀតបានរងរបួសរលត់ដៃរលត់ជើងខណៈពួកគេជិះម៉ូតូនិចមួយគ្រឿងឌុបគ្នា ហើយបានផ្ញាក់រថយន្តកុងតឺន័រដែលស៊ីផ្លេក៏ជ្រុលទៅបុកនិងម៉ូតូសងកូរ៉េ កាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចច្រកចូលសាលាពេទ្យទាហ៊ាន តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូនិច មួយគ្រឿង ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC-8098 និងឌុបប្អូនស្រីនិងកូនតូច ម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរស្របទិសគ្នា ហើយបានស៊ីផ្លេ ធ្វើឲ្យស្រ្តីជិះម៉ូតូផ្ញាក់ហើយក៏ជ្រុលទៅបុកនិងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1G-3225 បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ជ្រាស់ផ្លូវ បណ្តាលឲ្យខាងម៉ូតូនិចរងរបួសរលាត់ដៃជើង ចំណែកម៉ូតូរងការខូចខាតផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូភាគីទាំងសងខាងបានសម្របសម្រួលដោយយកទៅជុសជុលខ្លួនឯង៕សុខា សែនជ័យ