ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៅវេលាម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ជាក់ស្តែង ពីបទ៖លួច (សំភារៈសំណង់) នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់នេះរួមមាន៖ ១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។ ២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។ និង៣-ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។
មន្រ្តីដដែលបន្តថា ចំណែកវត្ថុតាងដកហូតរួមមាន៖ – ដែកថ្នាំងអំពៅចំនួន២៨ដើម ទំហំ១៩លី ចំនួន២៥ដើម,ទំហំ២០លីចំនួន០៨ដើម,ខ្ចៅចាប់អន្ទា០៧ប៉ាវ ស្មេីនិង១៤០កញ្ចប់,ម៉ូតូ០១គ្រឿងម៉ាកClick ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយចំនួន០១គ្រឿង។
ដោយឡែកជនរងគ្រោះមានឈ្មោះ តាវ ងានហ្វូ(TAOGUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ៖ មេការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស តារា