បំបែកសំណុំរឿងរំលោភ​លើ​ទំនុកចិត្ត​ លើ​ការ​វេរ​ប្រាក់ ខ្មែរ​-ថៃ ឆ្លងដែនតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងនគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែតនានៅថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២១ បាន​បំបែកសំណុំរឿងរំលោភ​លើ​ទំនុកចិត្ត​ឆ្លងដែន​លើ​ការ​វេរ​ប្រាក់ ខ្មែរ​-ថៃ និង​ក្រៅប្រទេស​ផ្សេងទៀត ដែល​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដោយឃាត់ជនសង្ស័យបានម្នាក់។
ការបំបែកសំណុំរឿងនេះបានធ្វើឲ្យអាជីវករ​ខ្មែរ ថៃ បាន​សាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​នគរបាល​ជំនាញ ដែល​សហការ​បង្ក្រាប​ក​រ​ណី​នេះ​បាន​ ព្រោះកន្លងមកពួកគាត់ត្រូវជនសង្ស័យឆបោកចើនដងហើយគ្មានដំណោះស្រាយ។​

ក្រុមអាជីវករបានលើកឡើងថា ករណី​រំលោភ​លើ​ទំនុកចិត្ត ដែល​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមរូបភាពឲ្យ​ពួកគាត់​វេ​រលុយ រួច​បែរជាប្ដឹង​ពួពួកគាត់ជាជនរងគ្រោះវិញ។​
យោង​អាជីវករ​នៅ​ក្រុង​ប៉ោយប៉ែត ខាង​កម្ពុជា​និង​នៅ​ក្រុម​ផ្សារ​រុង​ក្លឿ​ខាង​ថៃ ដែល​សុំ​មិន​មិន​បញ្ចញឈ្មោះវិញបានបញ្ជាក់ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៨​ខែមីនាថា ការរំលោភទំនុកចិត្តប្រកបមុខរបរ​វេ​រលុយនេះ គឺមាន​ច្រើន​ករណី​កន្លងមកហើយ​មកទល់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២១ ព្រោះ​គាត់​ផ្ទាល់ និង​អ្នក​រួម​អាជីព​ប្រកប​របរ​ដូចគ្នា ធ្លាប់ជា​ជជនរងគ្រោះជាច្រើនលើក​ម​ក​ហើយ​ដែរ។ ពេល​បានឃើញ​ព័ត៌មាន ចាប់​ជនសង្ស័យ​រំលោភ​លើ​សេចក្តីទុកចិត្ត (​ស៊ីដាច់​លុយ​)​ពួកគាត់​សប្បាយ​ចិត្តខ្លាំង ព្រោះ​ធ្លាប់ជា​ជនរងគ្រោះ​ខាតបង់លុយ​រាប់ម៉ឺន​ដុល្លារ​ដោយបុគ្គលរូបនេះ។​

​ ចំណែកសមត្ថកិច្ច​វិញបាន​បង្ហើប​ថា ជនសង្ស័យ​មាន​នំ​នាក់​ទំនង​ជាមួយ​អាជីវករ ហើយ​បានស៊ី​ដាច់លុយពួកគេ​ច្រើនលើក​ដែរ​ហើយ​តាមរយ:ផ្ញើលុយតាមប្រព័ន្ធអេឡិចត្រូនិក។ ប៉ុន្តែ​លើក​នេះ ត្រូវបាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្ក្រាបបាន ។ប៉ុន្តែ​
សមត្ថកិច្ចបន្ថែមថា ពេលនេះសមត្ថកិច្ចស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ និងជនរងគ្រោះជាចើនទៀតសិន ដើម្បី​រង់ចាំ​ស្រាវជ្រាវ​តាម​ចាប់​ខ្លូន​បក្ខពួក និង​អ្នកសមគំនិត​ឯទឯទៀ បន្ទាប់ពីឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ខាងលើ ហើយ​បន្ត​នាំ​សួរនាំ ស្រាវជ្រាវ​បន្ថែមទៀត៕

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print