នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក នឹងជួបពិភាក្សាគ្នានៅថ្ងៃទី ៩ខែមេសា

ចែករំលែក៖

ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៣០ ខែមីនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក លោកបៃឌិន នឹងជួបពិភាក្សា គ្នា នៅថ្ងៃទី៤ខែមីនា នៅទីក្រុងវ៉ាស៊ីនតោន។
នេះជាជំនួបដំបូងរបស់ប្រធានាធិបតីបៃឌិន ជាមួយនឹងមេដឹកនាំ នៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែង នៅថ្ងៃទី ២០ខែមករាឆ្នាំ២០២១។ សារព័ត៌មានក្យូដូ របស់ជប៉ុន បានផ្សាយថា ជំនួបពិភាក្សា រវាងមេដឹកនាំទាំងពីរ នឹងផ្តោតទៅលើ សន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសកម្មភាព បរមាណូនៅកូរ៉េខាងជើង និងបម្រែបម្រួលអាកាសធាតុ។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ផ្តោតទៅលើទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគី និងការទប់ស្កាត់ឆ្លងកូវីដ ១៩ ។ ក្រៅពីនេះគឺបញ្ហាសេរីភាពចរាចរណ៍នៅលើដែនសមុទ្រ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់អាមេរិក នៅថ្ងៃទី ៨ខែមេសា ហើយវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅថ្ងៃទី១១ខែមេសា ។ មុនពេលបំពេញទស្សនកិច្ចទៅកាន់អាមេរិក លោកSuga បានចាក់វ៉ា់ក់សាំងប្រឆាំងកូវីដ ១៩ របស់ក្រុមហ៊ុន Plizer របស់អាមេរិក៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print