ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានយកម៉ូតូរបស់ជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវវាយប្លន់យកកាលពីយប់ថ្ងៃទី២៨ ខែមីនាមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវដើម្បីរក្សាទុកឱ្យជនរងគ្រោះវិញ។
សូមបញ្ជាក់ថា ជនរងគ្រោះត្រូវក្រុមក្មេងស្ទាវ៣នាក់ជិះម៉ូតូ២គ្រឿងពុំចាំម៉ាកបានយកដំបងឈើនិងដំុថ្មវាយជនរងគ្រោះបណ្តាលឲ្យរងរបួសដៃនិងក្បាលត្រូវបានរថយន្តមន្ទីរពេទ្យលោកសង្ឍដឹកយកទៅព្យាបាលល។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្រោយពីកើតហេតុបានពីរថ្ងៃក្រោយមក ហើយបានយកមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវដើម្បីរក្សាទុកឱ្យជនរងគ្រោះ។ហេតុការណ៍វាយប្លន់នេះបានកើតឡើងកាលពីថ្ងៃទី២៨ខែមិនាឆ្នាំ២០២១វេលាម៉ោង២៣និង៤០នាទីយប់នៅចំណុចផ្លូវវិមានឈ្នះ=ឈ្នះ មុខស្ថានីយប្រេងតូតាល់ ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខត្បូងឃ្មុំ1F-0283។បន្ទាប់ពីត្រូវក្រុមជនសង្ស័យវាយឱ្យរងរបួសមកជនរងគ្រោះត្រូវបានអ្នកជិតខាងយកទៅមន្ទីរពេទ្យលោកសង្ឃ តែជនរងគ្រោះមិនសហការ។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថា
រ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើមានករណីទំនាស់គ្នាដោយប្រើហិង្សា យកដំបងឈើវាយម៉ូតូនិងវាយជនរងគ្រោះឲ្យរងរបួសដៃនិងក្បាល។ក្រោយពីរឿងហេតុកើតឡើងមក ព្រឹកថ្ងៃ២៩ខែមិនាឆ្នាំ២០២១វេលាម៉ោង៦ៈ០០នាទីទើបប៉ុស្ត៍រដ្ធបាលស្វាយប៉ាកបានទទួលព័ត៌មានក៏ចុះដល់កន្លែងកើតហេតុបានសួរសាក្សីឈ្មោះស៊ុន វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំនិងឈ្មោះភោគ ឆៃ ភេទប្រុស អាយុ៣៥ឆ្នាំបានរៀបរាប់ថា មានជនបង្ក៣នាក់ប្រភេទជាក្មេងស្ទាវជិះម៉ូតូ២គ្រឿងពុំស្គាល់ម៉ាកបានដេញវៃជនរងគ្រោះនឹងដំបងឈើនិងដំុថ្មពេលមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានទុកម៉តូចោលរត់យករួចខ្លួន តែក៏ត្រូវជនសង្ស័យដេញទាន់បានគប់ដំុថ្មត្រូវក្បាលនិងដំបងវ៉ៃលើជនរងគ្រោះត្រូវដៃរួចក៏ពួកវាវាយម៉ូតូជនរងគ្រោះទៀត ហើយជនបង្កជិះម៉ូតូគេចខ្លួនបាត់ហើយនិយាយថា( កាលពីថ្ងៃវាយប្អូនអញ ពេលនេះធ្វើឲ្យឯងរាង)។បន្ទាប់មកក៏ឈ្មោះស៊ុន វៃ បានយកម៉ូតូជនរងគ្រោះទៅទុកហើយដឹកជនរងគ្រោះទៅមុន្ទីរពេទ្យលោកសង្ឍដោយសមត្ថកិច្ចយើងខំព្យាលយាមទំនាក់ទំនងជនរងគ្រោះតែមិនសហការជាមួយ។
បច្ចុប្បន្នជនរងគ្រោះបានចេញពីមន្ទីរពេទ្យលោកសង្ឃមិនដឹងទៅព្យាលបាលនៅឯណាទេ។
ពេលនេះនគរបាលខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវរកជនរងគ្រោះនិងជនបង្កដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖ ជីណា