លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងសុីណូវ៉ាក់ នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការ នៅថ្ងៃទី១ខែមេសា ឆ្នាំ ២០២១ស្អែកនេះ

ចែករំលែក៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងសុីណូវ៉ាក់ នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការ នៅថ្ងៃទី១ខែមេសា ឆ្នាំ ២០២១ស្អែកនេះ

ភ្នំពេញ, នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងសុីណូវ៉ាក់ នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការ នៅថ្ងៃទី១ខែមេសា ឆ្នាំ ២០២១ស្អែកនេះ ។
ហើយក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនព័ត៌មានមួយទាក់ទង និងយុទ្ធនាការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់នេះ។ ទន្ទឹមនឹង លោកស្រីវេជ្ជបណ្ឌិត អ្នកនាំពាក្យបានថ្លែងថា, យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងសុីណូវ៉ាក់ នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការ នៅថ្ងៃទី១ខែមេសា ឆ្នាំ ២០២១ស្អែកនេះ គឺនៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print