បែលហ្ស៊ិកបំបាក់បែលឡារូសយ៉ាងចាស់ដៃ ៨ទល់០ ក្នុងវគ្គជម្រុះ World Cup 2022

ចែករំលែក៖

ក្រុមជម្រើសជាតិបែលហ្ស៊ិកដែលជាក្រុមឈរលេខ១ក្នុងតារាងចំណាត់ថ្នាក់FIFA បានបំបាក់ក្រុមភ្ញៀវបែលឡារូសក្នុងលទ្ធផល៨ទល់០ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមការការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃពុធនេះ និងតាមលទ្ធផលរបស់សារព័ត៌មានរ៉យទ័រ

ការប្រកួតនេះក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបានគ្រប់គ្រងបាល់រហូតដល់៦៨ភាគរយឯណោះ ខណៈដែលក្រុមបែលឡារូសមានតែ៣២ភាគរយប៉ុណ្ណោះ។ ចំណែកការស៊ុតក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកមាន២១ដង ខណៈបែលឡារូសមានតែ៤ដង និងស៊ុតបាល់ចំគោលដៅបែលហ្ស៊ិកមាន១៥ដង ខណៈបែលឡារូសគឺគ្មានទាល់តែសោះ។

ការប្រកួតក្នុងតង់ទី១ មិនបានប៉ុន្មាននាទីទីផង កីឡាករ Michy Batshuayiរកបាន១គ្រាប់នាំមុខនៅនាទីទី១៤, គ្រាប់ទី២រកបានដោយកីឡាករ Vanaken នៅនាទីទី១៧, គ្រាប់ទី៣រកបានដោយកីឡាករ Leandro Trossard របស់ក្រុម Brighton នៅនាទីទី៣៨, គ្រាប់ទី៤រកបានដោយកីឡាករ Jeremy Doku នៅនាទីទី៤២។ ធ្វើឲ្យចប់ការប្រកួតក្នុងតង់ទី១ បែលហ្ស៊ិកនាំមុខ៤ទល់០។

ចូលដល់ការប្រកួតក្នុងតង់ទី២ មិនបាន៥នាទីផងកីឡាករ Dennis Praetលេងឲ្យក្រុម Leicester រកបានគ្រាប់ទី៥នៅនាទីទី៤៩ ហើយនៅនាទីទី៧០ កីឡាករ Christian Benteke រកបាន១គ្រាប់ទៀតដែលជាគ្រាប់បាល់ទី៦។ ចំណែកគ្រាប់បាល់ទី៧និងទី៨ រកបានដោយកីឡាករ Leandro Trossard និងកីឡាករ Vanaken ដដែលនៅនាទីទី៧៥​ និងនាទីទី៨៩ជិតចប់ការប្រកួត។

លទ្ធផលនេះបានធ្វើឲ្យក្រុមបែលហ្ស៊ិកដោយមាន៧ពិន្ទុពី៣ប្រកួតឡើងទៅឈរនៅកំពូលតារាងពូល  ចំណែកក្រុមសាធារណរដ្ឋឆេកបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ក្នុងពូលវិញបន្ទាប់ពីចាញ់ក្រុមវេល១ទល់០

គ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez មិនបានដាក់កីឡាករឆ្នើម Kevin de Bruyne និង Romelu Lukaku សម្រាប់ការប្រកួតជាលើកទី៣របស់ក្រុមរបស់លោកក្នុងយុទ្ធនាការជម្រុះនេះទេ ក្រុមនេះបានទទួលជ័យជម្នះដោយបាននាំមុខ ៥-០ នៅក្នុងរយៈពេលតែ៥០នាទី ខណៈដែលពួកគេបានបើកការនាំមុខ៣ពិន្ទុនៅលើកំពូលតារាង។

មុនពេលចាប់ផ្តើមប្រកួតក្រុមបែលហ្ស៊ិកបានចូលមកក្នុងកីឡដ្ឋានដោយពាក់អាវយឺតពណ៌ខ្មៅដែលមានពាក្យថា ការគាំទ្រការផ្លាស់ប្តូរបាល់ទាត់” ដោយយោងទៅលើស្ថានភាពដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរបស់ពលករចំណាកស្រុកនៅប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២

ឥរិយាបទនេះត្រូបានធ្វើតាមសារស្រដៀងគ្នាទៅនឹងសារដែលបានផ្សព្វផ្សាយដោយក្រុមជម្រើសជាតិហុល្លង់, ន័រវេ និងអាល្លឺម៉ង់កាលពីប៉ុន្មានថ្ងៃមុនផងដែរ ៕ដោយ ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print