ដំណឹង​ល្អ​! ពលរដ្ឋ​ជាង៤០០នាក់​ ដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការនៅស្រុកសំរោង​ ធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤​ អវិជ្ជមាន​ទាំងអស់

ចែករំលែក៖

ខេត្ត​តាកែវ​៖ បើយោងតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា​ ប្រជាពលរដ្ឋ ជាង៤០០នាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ១២មីនា ក្នុងថ្ងៃមង្គលការមួយនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទាំងផ្ទាល់និងប្រយោល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់។

សូមជម្រាបដែរថា​ កាលពីថ្ងៃអង្គារ៍ទី៣០ ខែមីនាម្សិលមិញនេះ​ មន្រ្តីសុខាភិបាលជាច្រើននាក់ បានបន្តចុះទៅយកសំណាកប្រជាពលរដ្ឋខាងលេីនេះ​ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤​ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងផូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ។ បន្ទាប់ពីក្រុមគ្រូពេទ្យ​ បានធ្វើតេស្តលើកទី៣​ ទៅលេីបុរសជាចុងភៅម្នាក់នៅក្នុងពិធីមង្គលការនោះ រកឃើញវិជ្ជមានជំងឺកូវីដ១៩។

បេីតាមការ​បញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៉ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ​ បានថ្លែងនៅថ្ងៃទី៣០​ មីនានេះ​ថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីថ្ងៃទី២៩​ មីនា​ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣រយនាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ។

គួរបញ្ជាក់ថា ចំពោះ​ការចុះយកសំណាកលើកទី៤នេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print