អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅមន្ទីរពេទ្យបង្អែកចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០នាទី បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងសម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ ។

ក្នុងការចុះពិនិត្យនេះ លោកអភិបាលខណ្ឌ បានមានប្រសាសន៍ណែនាំសម្របសម្រួលឲ្យប្រជាពលរដ្ឋ ជាពិសេស លោកតាលោកយាយ អ៊ុំ ពូ មីង ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ ត្រូវអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬ សាប៊ូ ឲ្យបានញឹកញាប់។

លោក សុខ ពេញវុធ បន្តថា ជាពិសសេរស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជៀសផុតអំពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print