សូមសសើរដល់ប្រជាពលរដ្ឋយើង អនុវត្តតាមវិធានសុខាភិបាល មិនចេញពីផ្ទះ បើគ្មានការចាំបាច់ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, ជាក់ស្តែង នៅទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ធ្លាប់តែកកកុញទៅដោយមនុស្ស តែនៅពេលនេះ នារសៀលថ្ងៃទី៣១ ខែមីនា ស្ទើរតែគ្មានមនុស្សដើរ និងបើកបរ! នេះហើយជាការចូលរួមអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នូវវិធានការ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា, ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសបញ្ជាក់អោយដឹងថា , មានវិជ្ជមានកូវីដ-១៩ ចំនួន៤ នាក់នៅខេត្តត្បូងឃ្មុំ ក្នុងមានទាំងលោក ចាន់ សុភិន តួនាទីជាប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះម្នាក់ផងដែរ! សូមជូនពរលោក ចាន់ សុភិន និងអ្នកជំងឺផ្សេងទៀត ឆាប់ជាសះស្បើយ! និងអនុវត្តតាមវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួនជាប្រចាំ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print