រយៈពេលកន្លងមក ករណីរំលោភផ្លូវភេទកើនឡើងខ្ពស់នៅក្នុងប្រទេសជាច្រើន ។ បទល្មើសពាក់ព័ន្ធនឹងការរំលោភផ្លូវភេទនេះក៏ត្រូវបានដាក់ទោសយ៉ាងធ្ងន់ដែរ ហើយប្រទេសដែលអនុវត្តទោសប្រហារជីវិតក៏បានកើនឡើងនៅប្រទេសជាច្រើន។
ពេលថ្មីៗនេះប្រទេសបង់ក្លាដែស បានអនុវត្តទោសធ្ងន់បំផុត ដល់អ្នកទោសរំលោភផ្លូវភេទ គឺទោសប្រហារជីវិតតែម្តង ។ ការអនុវត្តទោសប្រហារជីវិតកើតឡើង ក្រោយពេលដែលមានករណីរំលោភបំពានផ្លូវភេទកើនឡើងខ្ពស់ ហើយការធ្វើបាតុកម្មក៏បានកើតឡើងនៅគ្រប់ទិសទី ក្នុងប្រទេសបង់ក្លាដែស ។
តាមអង្គការសិទ្ធិមនុស្ស បានឲ្យដឹងថា នៅក្នុងប្រទេសបង់ក្លាដែស មានករណីរំលោភផ្លូវភេទ ដល់ទៅ១២០០ករណី ក្នុងនោះ ១/៥គឺជាករណីរំលោភបូក។ តាមច្បាប់កែទម្រង់ថ្មី ការរំលោភបំពានផ្លូវភេទទៅលើកុមារ និងស្ត្រី និងត្រូវកាត់ទោសប្រហារជីវិត ។ ដូច្នេះប្រទេសបង់ក្លាដែស គឺជាប្រទេស១ក្នុងចំណោមប្រទេស៨ ដែលបានអនុវត្តទោសប្រហារជីវិត លើបទល្មើសរំលោភផ្លូវភេទ ។
ចំណែកប្រទេសដែលបានអនុវត្តទោសប្រហារជីវិត៧ផ្សេងទៀតមានប្រទេស ឥណ្ឌា, ប៉ាគីស្ថាន, អារ៉ាប៊ី សាអ៊ូឌីត, អុីរ៉ង់ , អារ៉ាប់រួម, ចិន និងវៀតណាម។
ក្នុងចំណោមប្រទេសទាំង៨ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន មានករណីរំលោភផ្លូវភេទកើនឡើងខ្ពស់ជាងគេ ពិសេសគឺប្រទេសឥណ្ឌាករណីរំលោភបូកកើនឡើងខ្ពស់ ហើយជនរងគ្រោះមិនហ៊ានប្តឹងតវ៉ាឡើងទៅលើនោះឡើយ ដោយមិនមានការដោះស្រាយបានល្អ ហើយអាចបង្កឲ្យជនរងគ្រោះជួបបញ្ហាកាន់តែខ្លាំង បើប្តឹងបរាជ័យនោះ។ ទាំងនោះហើយទើបជនរងគ្រោះសុខចិត្តសម្ងំស្ងៀមមិនហ៊ានតវ៉ា៕ដោយ សាធី
រូបភាព៖ phunuvietnam