ភ្នំពេញ, នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនអ្នកសារព័ត៌មានកម្ពុជាជាង ៥០០០នាក់ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។
សូមជម្រាបថា, ក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៧៤៥.០០០នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
លោកស្រីបានបញ្ជាក់ថា, ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេស ក្រោមការគិតគូរ និងយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បានសម្រេចឱ្យធ្វើការបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដុស ពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើប ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននូវ វ៉ាក់សាំងស៊ីណូហ្វាម (Sinopham) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន ៦០០.០០០ដូសរួច ហើយ (នៅសល់ចំនួន ៤០០.០០០ដុសទៀតដែលនឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហ ប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឱ្យកម្ពុជា អាចឈានទៅទទួលបានជាដំបូងផងដែរ នូវវ៉ាក់សាំងកូវី សែល (covIS HIELD) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្ត្រាហ្សែនីកា (Astrazeneca) ផ្តល់ជាជំនួយតាមរយៈយន្តការមជ្ឈមណ្ឌលកូវ៉ាក់ (covAX Facility) ដោយមានការសម្របសម្រួលពីអង្គការសុខភាព ពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងតែដំណើរការចាក់ជូនក្រុមមនុស្សអាយុ ៦០ឆ្នាំឡើង ហើយនឹងមានវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខនេះ គ.វ.ក ១៩ រៀបចំការចាក់ជូនប្រជាជនតាមក្រុមគោលដៅអាទិភាពដែលត្រូវបានកំណត់ដោយ គ.វ .ក-១៩បាន និងកំពុងតែចាត់ចែង ដោយរាជរដ្ឋាភិបាល៕
ដោយ, សុខ ខេមរា