អាជ្ញាធរខណ្ឌសែនសុខចុះឃាត់សំណង់បុរី៩៩៩ដែលសាងសងគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានចុះដកហូតសំភារៈសំណង់បុរី៩៩៩ដែលសាងសង់គ្មានច្បាប់។
ការចុះឃាត់និងដកហូតសំភារសំណង់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៨និង ៣០នាទីព្រឹកថ្ងៃ០៤ខែមីនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅខាងលិចវត្តព្រះបារមីវង្គតបូរី ភូមិផ្សារទឹកថ្លា សង្កាត់ទឹថ្លា ខណ្ឌសែនសុខ ។
ក្នុងប្រត្តិបត្តការនេះដឹកនាំដោយលោក ថេង សុថុល អភិរងខណ្ឌសែនសុខ តំណាងអោយលោក លី សាវេត អភិបាលខណ្ឌ លោក ទូច ខាន់ដា អនុប្រធាការិយាល័យ នគរដែនដីរូបនីយ៍កម្មនិងសំណង់និងលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា រួមនិងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។
លោក ទូច ខាន់ដា អនុប្រធាការិយាល័យ នគរដែនដីរូបនីយ៍កម្មនិងសំណង់ បានអោយដឹងថាការដែលអាជ្ញាធរខណ្ឌចុះមកដូកហូតសំភារៈនោះគឺព្រោះតែការដ្ឋានសំណង់បុរី៩៩៩ នេះមិនមានច្បាប់សាងសងនោះទេ ហើយកន្លងមកខាងអាជ្ញាធរខណ្ឌធ្លាប់បានចុះ
ធ្វើការណែនាំនិងឃាត់ចំនួន៤ដងមកហើយតែម្ចាស់សំណង់បុរីនេះ នៅតែលួចសាងសង់ទើបថ្ងៃនេះអាជ្ញាខណ្ឌបានចុះមកដល់ទីតាំងខាងលើបានដកហូតសំភារសំណង់យកទៅរក្សារទុកនៅសាលាខណ្ឌសែនសុខដើម្បីជាកាប្រមាន។
លោក ថេង សុថុល អភិបាលរងខណ្ឌបានបញ្ជាក់បន្ថែមថា កន្លងមកខាងអាជ្ញាធរខណ្ឌធ្លាប់បានធ្វើការហាមឃាត់ដល់ម្ចាស់សំណង់ចំនួន៤ដងមកហើយម្ចាស់សំណង់នៅតែលួចសាងសង់ទើបលោកបានសុំគោលការពីលោក លី សាវេត អភិបាលខណ្ឌសែនសុខ ហើយលោក អភិបាលខណ្ឌក៍បានអោយលោកដឹកនាំកំលាំងចុះមកដល់ទីតាំងខាងលើនេះនិងបានដកហូតសំភារសំណង់នោះហើយបានអោយផ្អាកសាងសង់សិនហើយរងចាំមានច្បាប់ទើបអោយសាងសង់បន្តទៀត។
បើតាមសំដីមន្ត្រីសាលាខណ្ឌសែនសុខបានអោយដឹងថា ដោយមានបណ្តឹងរបស់ព្រះចៅអធិការវត្តព្រះមារមីវង្គតបូរី តាមរយៈទូរស័ព្ទថា ម្ចាស់បូរី៩៩៩នេះបានសាងសង់អាគាខ្ពស់ជាងសាលាឆាន់ ទីពីសុំអោយម្ចាស់សំណង់រក្សាផ្លូវចូលវត្តតាមលំនាំដើមព្រោះគណៈកម្មការវត្តគ្រោងនិងធ្វើក្លោងទ្វារដើម្បីមានភាពងាយស្រួលអោយពុធបរិសាត់ចេញចូល។
ពាក់ព័ន្ធនិងបញ្ហានេះខាងសារពត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់សំណង់បូរី៩៩៩នេះបានទេ៕ តុង សីហា

image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print